ព័ត៌មានជាតិ
លោកបណ្ឌិត លី សាម៉េត ជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយមកពីគណបក្សភ្លើងទៀន និងប្រកាសបញ្ចូលសមាជិកថ្មី
កំពង់ធំ ៖ ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោក បណ្ឌិត ថោង ខុន សមាជិកគណៈកម្មការកណ្តាលនិងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តនិងជាអភិបាលខេត្ត លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេសសម្តេចតេជោ ចុះជួយ កសាងពង្រឹងសមាជិកបក្ស។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត លី សាម៉េត និងថ្នាក់ដឹកនាំបានចុះជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយ មកពីគណបក្សភ្លើងទៀន និងបានប្រកាសបញ្ចូលសមាជិកថ្មីកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ។

ពិធីនេះគឺធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣៤នាក់ និងមានការចូលរួមពីអ្នកដឹកនាំ គ្រប់ជាន់ថ្នាក់ ចំនួន ១១១ នាក់ផងដែរ។

លោកបណ្ឌិត លី សាម៉េតបានមានប្រសាសន៍ឲ្យដឹងថា ការចុះជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយមកពីគណបក្សភ្លើងទៀននិងប្រកាសបញ្ចូលសមាជិកថ្មីនេះ ដោយសារតែកាលពីថ្ងៃទី១២កន្លងទៅ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន៩ នាក់ បានសម្រេចចូលរួមជីវភាពនយោបាយផ្លូវការជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ទើបថ្ងៃនេះ យើងបានរៀបចំពិធីប្រកាសជាផ្លូវការនេះឡើងតែម្តង។

លោកបណ្ឌិត លី សាម៉េត បាន ផ្តាំផ្ញើថា សូមឲ្យកូនក្មួយនិងប្អូនៗ ដែលបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺត្រូវតែស្មោះត្រង់និងគណបក្សប្រជាជន បម្រើគោលនយោបាយរបស់គណបក្សយើង ហើយបក្សនឹងការពារយើង ព្រោះថា ចាប់ពីពេលនេះតទៅយើងជាគ្រួសារតែមួយ រស់ក្រោមដំបូលនៃសន្តិភាព នឹងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លើសពីនេះ លោកបណ្ឌិត លី សាម៉េត បានរំលឹកថា «សព្វថ្ងៃនេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ដល់បក្សនយោបាយគ្រប់និន្នាការទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយនិងគណបក្សប្រជាជនកម្ពុជា គឺយើងមិនរើសអើងនោះទេ។

ជាមួយគ្នានេះ កត្តាសំខាន់ឲ្យតែបងប្អូន មានឧត្តមគតិជាតិនិងស្រឡាញ់ជាតិ ប្រជាជន ពិតប្រាកដ និង កុំយកបរទេសជាខ្នងបង្អែកនយោបាយ គឺអាចចូលរួមជាមួយនិងគណបក្សប្រជាជនបាន ដើម្បីបម្រើប្រជាជន ហើយយើងត្រូវតែរួមគ្នាការពារសន្តិភាពនិង ការដឹកនាំរបស់សម្តេចតេជោ រួមគ្នាអភិវឌ្ឍន៍ជាតិ និងប្រជាជនឲ្យមានការរីកចម្រើនបន្តទៀត។

សូមរំលឹកថា មន្ត្រីគណបក្សភ្លើងទៀន ចំនួន៩រូប ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងទី១២ ខែមករាកន្លងទៅ បានអះអាងថា «សព្វថ្ងៃនេះ នយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទាន គឺគ្មានគោលជំហរនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញង់ឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្គ្រោះជាតិ គឺ ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង»៕










-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់