Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ បង្កើនការផ្ដល់សេវាជូនពលរដ្ឋឲ្យបានឆាប់រហ័ស

បានផុស

នៅ

កំពង់ធំ ៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​រង​ក្រុង​ស្ទឹងសែន​ចំនួន​បី​រូប កាលពី​រសៀល​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០២៣ លោក ទូច សុខា អភិបាល​រង​ខេត្ត​កំពង់ធំ ជំរុញ​ដល់​អាជ្ញាធរ​ក្រុង​-ស្រុក​ទាំងអស់ បង្កើន​ការ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា ការ​បង្កើន នៃ​ចំនួន​គណៈ​អភិបាល​ក្រុង-ស្រុក នេះ គឺ​ពិត​ណាស់ នឹង​ធ្វើ​ឲ្យ​សកម្មភាព​ចុះ​មូលដ្ឋាន​ទៅ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​ជួប​បញ្ហា និង​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគាត់​បាន​លឿន ឆាប់រហ័ស ដោយ​ផ្អែកលើ​យន្តការ នៃ​ការ​អនុវត្ត​ច្បាប់។ ទន្ទឹម​នោះ​ផង​ដែរ ត្រូវ​ជំរុញ​បន្ថែម​ទៀត លើ​ការ​បម្រើ​សេវា​សាធារណៈ ទាំង​សេវា​តម្រូវការ និង​សេវា​ចាំបាច់ ជាពិសេស​ការ​អនុវត្ត​លើ​យន្តការ​បម្រើ​សេវា​តាមរយៈ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ ដែល​បាន​បង្ខិត​ប្រជាពលរដ្ឋ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ក្រុង-ស្រុក និង​ឃុំ-សង្កាត់។ រាជរដ្ឋាភិបាល ពិតជា​មាន​ការ​ជឿជាក់ និង​ប្រគល់​ភារកិច្ច​ទាំងអស់​ជូន​មក​ថ្នាក់ក្រោម​ជាតិ រួម​ជាមួយ​ឃុំ-សង្កាត់ នៅ​កៀក​កិត​ជាមួយ ប្រជាពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ឆ្លងកាត់​តាមរយៈ ការ​បោះឆ្នោត គោរព​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស កន្លង​មក​នេះ។ ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៅ​កម្ពុជា​តាម​បែប​ផែន នៃ​វិមជ្ឈការ និង​វិសហ​មជ្ឈការ តាមរយៈ​ការ​ផ្ទេរ​មុខងារ អំណាច ធនធាន សិទ្ធិ​ស្វ័យ​សម្រេច​ពី​ថ្នាក់​ជាតិ​មក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ គឺជា​ការ​លើក​កម្ពស់​ការ​ចូលរួម និង​ភាពជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន សំដៅ​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់​គុណភាព នៃ​ជីវិត​របស់​ប្រជាពលរដ្ឋ ស្របតាម​ការ​ចង់​បាន​របស់​ប្រជាជន​នៅ​មូលដ្ឋាន និង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល។ ដូច្នេះ អាជ្ញាធរ​ក្រុង -ស្រុក ទាំងអស់ ត្រូវ​ធ្វើ​ការ​បែងចែក​តួនាទី និង​ភារកិច្ច ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​គោរព​ច្បាប់ ការ​អភិវឌ្ឍ​លើ​ជីវភាព​ពលរដ្ឋ និង​សង្គមជាតិ។

លោក ពេញ កែម អភិបាល​ក្រុង​ស្ទឹងសែន ធ្វើ​របាយការណ៍​បញ្ជាក់​ថា ដើម្បី​ឲ្យ​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប្រកបដោយ​ប្រសិទ្ធភាព ៖ ក្រុង​ស្ទឹងសែន ទទួល​បាន​យន្តការ នៃ​ការ​ផ្តល់​សេវា​តាម​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​នៅ​ឆ្នាំ ២០១០។ ក្នុង​ឆ្នាំ ២០២២ ការិយាល័យ​ច្រក​ចេញចូល​តែមួយ បាន​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៤,១៩៩ សេវា ក្នុង​នោះ ៖ -សេវា​សាធារណការ -​នីត្យានុកូលកម្ម -​វប្បធម៌ និង វិចិត្រ​សិល្បៈ -​សេវា​សំណង់ -​ពាណិជ្ជកម្ម -​ទេសចរណ៍ -​សុខាភិបាល -​ការងារ​ចាក់​ដី​ឡូត៍ និង​ខ្សាច់​, ការងារ ឧស្សាហកម្ម និង​សិប្បកម្ម – ការងារ​អប់រំ​យុវជន និង​កីឡា និង​ការងារ​អត្រានុកូលដ្ឋាន។ ក្រៅពី​ការ​អនុវត្ត​សេវា​លើ​កិច្ច​ការងារ​យន្តការ​ច្រក​ចេញចូល​តែមួយ​នេះ ក្នុង​នោះ​រដ្ឋបាល​ក្រុង បាន​និង​កំពុង​អនុវត្ត​លើ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ឈរ​លើ​គោលការណ៍​សម្របសម្រួល ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​ផង​ដែរ៕

អត្ថបទ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នាង គន្ធា
ជីវិតកម្សាន្ដ១៣ នាទីutes មុន

៩ឆ្នាំ លើវិថីសិល្ប:! នាង គន្ធា ដាច់ចិត្តទម្លាយថា ខ្លួនរងពាក្យចំអកនិងរិះគន់ ច្រើនរាប់មិនអស់

ព័ត៌មានជាតិ២៣ នាទីutes មុន

Seo Kang Joon ទទួលបាន​ប្រជាប្រិយភាព​ឡើងវិញ​​ ក្រោយវិលពីកាតព្វកិច្ចយោធាវិញ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

កូរ៉េ​ខាង​ជើង សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង

សេដ្ឋកិច្ច២៤ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្មអះអាងជាថ្មី ចូលរួមសហគមន៍កសិកម្មទំនើប ជួយកាត់បន្ថយថ្លៃដើមផលិត និងធានាលំនឹងទីផ្សារ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​ព្យុះ​ស៊ីក្លូន​ត្រូពិច​ Alfred ​ដ៏​មានឥទ្ធិពល​ នឹង​វាយប្រហារ​ រដ្ឋ Queensland អូស្រ្តាលី

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

សន្តិសុខសង្គម១ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម