ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តករណីពលរដ្ឋសុំទោសអ្នកសារព័ត៌មានលើស្ពានជ្រោយចង្វា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងការហួសចិត្តចំពោះករណីអ្នកសារព័ត៌មានប្រើពាក្យសម្ដីមិនសមរម្យ គំរាមកំហែងពលរដ្ឋម្នាក់ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ អំឡុងពេលបុរសម្នាក់នោះទៅជួយលើកម៉ូតូដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វា។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/កម្ពុជាថ្មី-18-7-1024x688.jpg)
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខុសត្រូវយ៉ាងណាគឺជារឿងមួយ ប៉ុន្តែស្ទះចរាចរណ៍លើស្ពាន វាមិនគួរឱ្យកើតមានទេ ការជួយគ្នាគឺជារឿងចាំបាច់ តែអ្វីដែលជារឿងឆ្គងគឺត្រង់ថា អ្នកសុំទោស មិនបានសុំទោសប៉ូលិសទៅសុំទោសអ្នកកាសែត តើកាសែតហ្នឹង វាមានសិទ្ធអីវា។ ខ្ញុំអត់ដឹងថា តើអ្នកកាសែតមានសិទ្ធិអីទៅគំរាមកំហែងគេរបៀបហ្នឹង រឿងហ្នឹងវាអត់ត្រូវអីទាល់តែសោះ ដំបូងបំផុតចាំបាច់ត្រូវតែជួយគ្នាសិន រឿងយ៉ាងណាក៏ដោយ តែវាអត់សមហេតុសមផលទេ នូវការប្រើពាក្យសម្ដីបែបនេះ»។
សម្ដេចតេជោ ហ៊ុន សែន ក៏ស្នើឱ្យអ្នកលេងបណ្ដាញសង្គមបញ្ចប់ការបញ្ចេញមតិលើករណីនេះ ខណៈការបញ្ចេញមតិខ្លះក៏ជ្រុលហួសដែរ ដូចជាថា ឱ្យដកអញ្ញាប័ណ្ណ និងឱ្យព្រះរាអាជ្ញាចោទប្រកាន់ខណៈសម្ដេចអះអាងថា ជាការលើកឡើងមិនត្រឹមត្រូវ ហើយណែនាំឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកសារព័ត៌មានអនឡាញទាំងអស់មកអប់រំ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកសារព័ត៌មាន មិនមែនជានគរបាលយុត្តិធម៌ដែរ ឯអ្នកដែលជួយគេនោះ ក៏មិនមែននគរបាលយុត្តិធម៌ តែគាត់មានចិត្តចង់ជួយ។ សម្ដេចសូមសរសើរនូវទឹកចិត្តរបស់បុរសម្នាក់នោះដែល ឌុប ប្រពន្ធ កូន ដាក់ម៉ូតូចោល រួចហើយទៅជួយលើកម៉ូតូ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/01/photo_2023-01-24_15-08-57-2.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត