ព័ត៌មានជាតិ
កម្មវិធី “WE Light Up Talk” ធ្វើឡើងដើម្បីផ្សព្វផ្សាយពីបទពិសោធចម្រុះភាពរបស់យុវជនទៅសាធារណៈ
កម្មវិធី “WE Light Up Talk” ជាវេទិកាចែករំលែកបទពិសោធចម្រុះពីយុវជនដែលមានពិការភាព អ្នកស្រឡាញ់ភេទដូចគ្នា និងយុវជនជនជាតិដើមភាគតិច ចែករំលែកពីជីវភាព បទពិសោធ និងបញ្ហារបស់ពួកគេឱ្យមានភាពទូលំទូលាយទៅដល់សាធារណជន។ កម្មវិធី “WE Light Up Talk” នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១២រសៀល រហូតដល់ម៉ោង ៥ល្ងាច នៅអគារ The Kampus។

កម្មវិធី “WE Light Up Talk” ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ” ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ និងផ្តល់កន្លែងសុវត្ថិភាពដល់ក្រុមយុវជនដែលមានពិការភាព សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងយុវជនដែលជាជនជាតិដើមភាគតិច។
កញ្ញា ណាន់ ពេជ្រភារី ជាសមាជិករៀបចំកម្មវិធីនេះបាននិយាយថា៖ “កម្មវិធីនេះ គឺជាកម្មវិធីដ៏ពិសេសមួយ ព្រោះអាចឱ្យពួកគាត់ដែលមកពីកន្លែងផ្សេងៗគ្នា ចែករំលែកបទពិសោធក្នុងវេទិកាជាសាធារណៈបាន។ ម្យ៉ាងទៀត វេទិកាសាធារណៈភាគច្រើន យើងឃើញតែមានវាគ្មិន ដែលទទួលបានភាពជោគជ័យចែករំលែកបទពិសោធ។ តែកម្មវិធីនេះ សូម្បីតែបងៗដែលមានពិការភាព និងជនជាតិដើមភាគតិច ក៏មានឱកាសចែករំលែកបទពិសោធរបស់ពួកគាត់ដែរ”។

វេទិកានេះ នឹងមានវាគ្មិនកិត្តិយសចំនួន ០៤រូប ដែលជាអ្នកតំណាងជនជាតិដើមភាគតិច សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ជនមានពិការភាព និងយុវជនទូទៅ ចូលរួមចែករំលែកបទពិសោធរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង ផ្តល់លទ្ធភាពដល់យុវជនក្នុងការបង្ហាញភាពជាអ្នដឹកនាំ និងការចូលរួមក្នុងសង្គម។ មិនតែប៉ុណ្ណោះ ក៏មានការចូលរួមពីលោក សំហេង បុរស ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច ,អតីតយុទ្ធជន និងយុវនីតិសម្បទា ,អ្នកតំណាងឱ្យ USAID និងអ្នកចូលរួមផ្សេងទៀតសរុបប្រមាណ ៣០០នាក់។

សូមជម្រាបថា វេទិកានេះ មានការគាំទ្រពីម្ចាស់ជំនួយ USAID ក្រោមគម្រោងសហគ្រិននារីសកម្ម WE Act នៃអង្គការផេកកម្ពុជា និងទទួលបានការគាំទ្រពីក្រុមហ៊ុនឯកជនផ្សេងៗទៀត។ កម្មវិធីនេះ មិនត្រឹមតែជាវេទិកាចែករំលែកប៉ុណ្ណោះទេ ក៏មានជាការសម្តែងរបាំសហសម័យ ការប្រគុំតន្រី្ត ដើរទស្សនាតាមស្តង់របស់ម្ចាស់ឧបត្ថម្ភកម្មវិធី ព្រមតាំងមានឱកាសទទួលបានវត្ថុអនុស្សាវរីយ៍ថែមទៀត៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?