ព័ត៌មានជាតិ
ខេត្តបាត់ដំបងគ្រោងបង្កើត App អាចពលរដ្ឋដឹងម៉ោងពេលឡានមកប្រមូលសំរាម
បើតាមការបញ្ជាក់ពីអភិបាលខេត្តបាត់ដំបង ឆាប់ៗនេះរដ្ឋបាលខេត្តគ្រោងបង្កើត App ដើម្បីគ្រប់គ្រងការប្រមូលសំរាមឲ្យកាន់តែមានប្រសិទ្ធភាព។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងលើកឡើងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តថា បញ្ហាសំរាមជារឿងស្មុគស្មាញ ដែលត្រូវដោះស្រាយជាបន្ទាន់។

គ្រាន់តែក្រុងបាត់ដំបង មួយថ្ងៃមានសំរាមជាង ៣០០ តោន។ លោកបញ្ជាក់ថា រឿងសំរាមក្នុងក្រុងបាត់ដំបង កន្លងទៅមានការចោទគ្នាទៅវិញទៅមករវាងក្រុមហ៊ុនប្រមូលសំរាមនិងពលរដ្ឋដូចរឿងមេមាន់និងកូនមាន់។ ពលរដ្ឋចោទក្រុមហ៊ុនយឺតយ៉ាវមិនមកប្រមូលសំរាមឲ្យបានទាន់ពេល ហើយក្រុមហ៊ុនឆ្លើយតបមកពីពលរដ្ឋមិនបង់ថ្លៃសំរាម។
«តើមានបងប្អូននៅក្រុងបាត់ដំបងប៉ុន្មានភាគរយបានបង់ថ្លៃសំរាម។ តាមលោកដឹង មានមិនដល់ ៥០ភាគរយទេ។ បើយើងមិនបង់ថ្លៃសំរាម ក្រុមហ៊ុនមានលុយឯណាទៅទិញឡានថ្មី បើកប្រាក់ខែដល់បុគ្គលិកប្រមូលសំរាម។ បញ្ហាហ្នឹងដូចរឿងពងមាន់និងមេមាន់អ្នកណាកើតមុន»។
លោកទទួលស្គាល់ថា ពិតជាមានភាពយឺតយ៉ាវខ្លះរបស់ក្រុមហ៊ុនប្រមូលសំរាម តែពលរដ្ឋក៏ត្រូវមានទំនួលខុសត្រូវនិងកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាមវិញដែរ។
លោកអភិបាលខេត្តបញ្ជាក់ថា បញ្ហាសំរាមកន្លងទៅអាជ្ញាធរខេត្តដោះស្រាយបានច្រើនហើយ នៅសល់តិចតួចប៉ុណ្ណោះ។ បច្ចុប្បន្នរដ្ឋបាលខេត្តនៅតែជួយជ្រោមជ្រែងយ៉ាងពេញទំហឹង ហើយឆាប់ៗនេះក៏នឹងបង្កើត App ដើម្បីគ្រប់គ្រងការប្រមូលសំរាម ដោយពលរដ្ឋអាចតាមដានពេលវេលាឡានមកប្រមូលសំរាម ហើយតាម App នេះ ក៏អាចដឹងថាមានបងប្អូនពលរដ្ឋណាខ្លះមិនបានបង់ថ្លៃសេវាប្រមូលសំរាម។
ពាក់ព័ន្ធបញ្ហាសំរាមនេះដែរ លោកក្រើនរំលឹកឲ្យពលរដ្ឋភ្ញាក់រលឹកចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ យកទៅចោលទៅតាមកន្លែងដែលបានកំណត់ ខណៈអាជ្ញាធរក៏បានបង្កើតឲ្យមានកន្លែងស្តុកសំរាម ដើម្បីចៀសវាងការចោលឥតសណ្ដាប់ធ្នាប់។ លោកមើលឃើញថា បញ្ហាសំរាមនេះមានបងប្អូនខ្លះខ្វះមារយាទ ហូបកន្លែងណាបោះចោលកន្លែងហ្នឹងក៏មាន។
គួរបញ្ជាក់ថា អាជ្ញាធរខេត្តបាត់ដំបង កំពុងសាងសង់ទីលានកប់សំរាម (ចាក់សំរាម) ថ្មីមួយលើផ្ទៃដី ២១ ហិកតា នៅក្នុងភូមិពយស្វាយ ឃុំតាគ្រៀង ស្រុកបាណន់ ដែលមានចំងាយ ២៥ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ ទីលានចាក់សំរាមថ្មីលក្ខណៈស្តង់ដានេះ មិនបង្កការប៉ះពាល់ដល់បរិស្ថាន មានសមត្ថភាពញែកសំរាមធ្វើទៅជាជីកំប៉ុស្តិ និងដែលអាចទាញយកជាប្រភពភ្លើងអគ្គិសនីប្រើប្រាស់ទៀតផង៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា