Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២២ ក្រសួងវប្បធម៌ជួសជុលនិងអភិរក្សសំណង់​បុរាណ និងវត្ថបុរាណជិត ៦០០ ទីតាំង

បានផុស

នៅ

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា នៅឆ្នាំ ២០២២​ កន្លងទៅនេះ ក្រសួងបានជួសជុលនិងអភិរក្សសំណង់បុរាណបានសរុបចំនួន ៤៨ សំណង់លើគោលរដៅដែលបានកំណត់​ចំនួន ១៩ សំណង់ និងបានជួសជុលអភិរក្សវត្ថុបុរាណសរុបចំនួន ៥៤០ លើគោលដៅដែលបានកំណត់ចំនួន ១២៥ មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំសម្រាប់ឆ្នាំ២០២៣នៅសាលសន្និសីទចុមុខ នៅព្រឹកថ្ងៃទី២៦មករានេះ លោកស្រីរដ្ឋមន្ត្រីបានបន្តថា ទោះបីសម្រេចលើសគោលដៅក៏ពិតមែន ប៉ុន្តែបើធៀបទៅឆ្នាំ​២០២១​ចំនួន​សំណង់បុរាណដែលបានជួសជុលអភិរក្សមានការធ្លាក់ចុះពី ៨០ សំណង់មកនៅ ៤៨សំណង់ ដែលត្រង់ចំណុចនេះត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងម៉េចដើម្បីកុំឲ្យការប្រែប្រួលមានគម្លាតខ្លាំងពេក។

លោកស្រីរដ្ឋមន្ត្រីបានបន្តទៀតថា ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានដល់ត្រចះត្រចង់នេះក៏ជួបប្រទះបញ្ហាប្រឈមសំខាន់ៗជាច្រើនផងដែរ ដែលទាមទារឱ្យមានផែនការនិងទិសដៅក្នុងការដោះស្រាយលក្ខណៈជាប្រព័ន្ធ និងជាដំណាក់កាលក្នុងនោះក៏មានការពាក់ព័ន្ធការវាយបំផ្លាញសំណង់បេតិកភណ្ឌ។

គួរបញ្ជាក់ថារយៈពេល ៥ ឆ្នាំកន្លងទៅនេះពោល គឺចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជួសជុល និងអភិរក្សសំណង់បុរាណចំនួន ៣៥៤ ដូចជា៖ ប្រាសាទបុរាណចំនួន ១២១, ព្រះវិហារបុរាណចំនួន ១៤, បានជួសជុលនិងអភិរក្សសំណង់បុរាណ ចំនួន១៧៧, ស្ពានបុរាណចំនួន ៥, សំណង់បុរាណផ្សេងៗ ចំនួន ៣៧ ដែលមានដូចជា ការជួសជុលប្រាសាទបន្ទាយឆ្មារ, ប្រាសាទតាព្រហ្ម, ខ្លោងទ្វារតាកែវ, ប្រាសាទភ្នំបាខែង, ប្រាសាទសំបូរព្រៃគុក, ប្រាសាទកណ្ដាលស្រះស្រង់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

លទ្ធផល​បែងចែក​មរតក​ Barbie ពេលនេះឈានដល់ទីបញ្ចប់ហើយ

ព័ត៌មានជាតិ៦ នាទីutes មុន

រយៈពេល២ថ្ងៃ ដើមខែមីនា រមណីយដ្ឋានទឹកជ្រោះប៊ូស្រាទទួលបានភ្ញៀវទេសចរ ១១៥៨នាក់

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

Elon Musk គាំទ្រឲ្យអាមេរិក ដកខ្លួនចេញទាំងពី ណាតូ និង UN

ព័ត៌មានជាតិ៩ នាទីutes មុន

ពលរដ្ឋភូមិអន្ទ្រងសែនជ័យ បារម្ភ​​ក្រុមហ៊ុនចិនប្រើ​សារធាតុគីមីចម្រាញ់រ៉ែមាស ​នាំ​​ឲ្យ​ប៉ះពាល់​ដល់​សុខភាព

ព័ត៌មានជាតិ២៦ នាទីutes មុន

លោកជំទាវ​ ពេជ ចន្ទមុន្នី៖ ការផ្ដល់សិទ្ធិ អំណាចដល់ស្ត្រី មិនត្រឹមជួយឱ្យស្ត្រីជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យជាតិទាំងមូលរីកចម្រើន

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម