ព័ត៌មានជាតិ
ឆ្នាំនេះ ប្រតិបត្តិករជាតិចំនួន៣ នឹងចូលរួម បោសសម្អាតផ្ទៃដីមីន ១៨០ម៉ែត្រក្រឡា
ក្រោមការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ អាជ្ញាធរមីនបានចុះកិច្ចសន្យាជាមួយប្រតិបត្តិករជាតិចំនួន៣ ក្នុងការចូលរួមប្រតិបត្តិការបោសសម្អាតមីននៅខេត្តចំនួន១៨ របស់កម្ពុជា ដែលមានផ្ទៃដីប្រមាណជាង១៨០ម៉ែត្រក្រឡាសម្រាប់ឆ្នាំ២០២៣នេះ។
ការចុះកិច្ចសន្យាស្ដីពីការបោសសម្អាតមីននេះបានធ្វើឡើងនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។

ប្រតិបត្តិករជាតិទាំង៣ ដែលទទួលភារកិច្ចក្នុងប្រតិបត្តិការបោសសម្អាសមីនសម្រាប់ឆ្នាំ២០២៣នេះ រួមមាន៖ បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
បើតាមលោកទេសរដ្ឋមន្ត្រី លី ធុជ ការចុះកិច្ចសន្យាស្ដីពីការបោសសម្អាតមីននេះ គឺក្រោមការគាំទ្រពីមូលនិធិកម្ពុជាគ្មាន មីនឆ្នាំ២០២៥ ដែលមានថវិកាសរុប ៣០លានដុល្លារសម្រាប់ការបម្រើឲ្យសកម្មភាពបោសសម្អាតមីន ហើយថវិកាចំនួន ៣០លានដុល្លារនេះសោតទៀត នឹងត្រូវបែងចែកទៅដល់ប្រតិបត្តិករជាតិទាំង៣ក្នុងបេសកកម្មដោះមីន។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ជាផែនការសម្រាប់ឆ្នាំ២០២៣ អាជ្ញាធរមីននឹងធ្វើការបោសសម្អាតមីនលើផ្ទៃដីសរុបប្រមាណ ៤១១ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីជាង ១៨០ម៉ែត្រក្រឡា បានប្រគល់ជូនប្រតិបត្តិករជាតិទាំង៣ ដោយប្រើមូលនិធិ ៣០លានដុល្លាររបស់រាជរដ្ឋាភិបាល និងផ្ទៃដីជាង ១៧០ម៉ែត្រក្រឡាទៀតជាការចូលរួមជួយដោយប្រទេសជាមិត្ត និងអង្គការជាដៃគូនានា។
លោកទេសរដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ផ្ទៃដីចម្ការមីនជាង ១៨០ម៉ែត្រក្រឡា អាជ្ញាធរមីនបានប្រគលជូនបញ្ជាការដ្ឋានកងទ័ពជើងគោកធ្វើការបោសសម្អាតមីនលើផ្ទៃដីជាង ៤៦ម៉ែត្រក្រឡា ហើយគ្រោងចំណាយថវិកាចំនួន ៣.៩លានដុល្លារ។ រីឯមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បោស សម្អាតក្នុងទំហំផ្ទៃដីជាង ២៧ម៉ែត្រក្រឡា ហើយគ្រោងចាយថវិកាចំនួន ៥.១លានដុល្លារ ខណៈនៅផ្ទៃដីមីនប្រមាណ ១០៦ម៉ែត្រក្រឡាប្រគល់ឲ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ធ្វើការបោសសម្អាត ហើយទទួលបានថវិកាចំនួន ១៥.៩លានដុល្លារ។
លោក លី ធុជ បានបង្ហាញក្ដីសង្ឃឹមថា នៅពេលប្រតិបត្តិករជាតិបោសសម្អាតមីនទាំង៣ បានធ្វើការដោះមីនដោយជោគជ័យនៅក្នុងឆ្នាំ២០២៣នេះ ខេត្តចំនួន១៨របស់កម្ពុជា នឹងត្រូវប្រកាសជាខេត្តគ្មានមីនជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ៕



ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់