Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ចាត់ទុកការកែលម្អសុវត្ថិភាព និងសុខភាពការងារពេញមួយជីវិតគឺជាការងារដ៏ចាំបាច់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការលើកកម្ពស់ការសិក្សាពេញមួយជីវិតនៅលើ សុវត្ថិភាព និងសុខភាពការងារអាចជួយកម្មករនិយោជិត និងនិយោជកឱ្យស្វែងយល់ និងសម្របខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមានក៏ដូចជាហានិភ័យទាក់ទងនឹងការងារជាប់លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលា ត្រីភាគី ការរៀបចំផែនការមេលើកទី៣ ស្ដីពី សុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧​នៅសណ្ឋាគារសាន់វ៉េ នៅព្រឹកថ្ងៃទី២៦មករា លោក ចាប ឫទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការកែលម្អសុវត្ថិភាពនិងសុខភាពការងារពេញមួយជីវិតការងារ គឺជាការងារចាំបាច់។

លោករដ្ឋលេខាធិការ បានលើកឡើងថា យោងតាមអង្គការអន្តរជាតិខាងការងារ(ILO) បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មាន​កម្មករចំនួនប្រមាណជា៣លាននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារ។ កម្មករនិយោជិតប្រហែល ៣៧៤ លាននាក់បន្ថែមទៀតទទួលរងពីគ្រោះថ្នាក់ការងារ តែមិនមានគ្រោះថ្នាក់ដល់ជីវិត។ ក្រៅពីការចំណាយខាងសេដ្ឋកិច្ចគឺមានការចំណាយដែលមិនអាចគណនាជាតួលេខដែលគេមិនបានទទួលស្គាល់ក្នុងការវាយតម្លៃទាំងនេះ ដែលបញ្ហាទាំងនេះ គឺបណ្តាលមកពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ។

លោកបានបន្តទៀតថា បញ្ហានេះគឺជាសោកនាដកម្ម និងជាការគួរឱ្យសោកស្តាយព្រោះថាការស្រាវជ្រាវ និងការអនុវត្តជាច្រើនសតវត្សកន្លងមកនេះបានបង្ហាញឱ្យឃើញថា ទុក្ខលំបាកនេះ ភាគច្រើន គឺអាចបង្ការបានបើសិនជាយើងមានវិធានការច្បាស់លាស់។

លោក ចាប ឫទ្ធី ឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោង ILO/Japan OSH ការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការមេលើកទី២ ស្តីពី OSH (២០១៨-២០២២) ត្រូវបានអនុវត្តនៅខែសីហា ឆ្នាំ ២០១៩   នៅខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងនេះ ចាប់ពីខែសីហា ឆ្នាំ២០២២ គម្រោងបានជ្រើសរើសក្រុមទីប្រឹក្សា(ទីប្រឹក្សាអន្តរជាតិ និងទីប្រឹក្សាជាតិ) ដើម្បីចាប់ផ្តើមពិភាក្សាជាមួយនាយកដ្ឋានពេទ្យការងារ (DoSH) លើការអភិវឌ្ឍន៍ថ្មីនៃផែនការមេលើកទី ៣ ស្តីពី OSH សម្រាប់កម្ពុជា។

ចាប់តាំងពីពេលនោះមក មានការប្រជុំជាច្រើនលើកច្រើនសារដោយមានការគាំទ្របច្ចេកទេសពីទីប្រឹក្សារបស់ ILO  នាយក​ដ្ឋានពេទ្យការងារ និងដៃគូត្រីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងក្រុមប្រឹក្សាប្រឹក្សាគម្រោង (PAB) បូករួមទាំងវិស័យសេដ្ឋ​កិច្ចក្រៅប្រព័ន្ធដែលបានចូលរួមផ្តល់យោបល់ក្នុងការបង្កើតផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារនេះ ។
លោកបានបន្ថែមថា ដើម្បីឈានឆ្ពោះទៅមុខក្នុងការបង្កើតផែនការមេលើកទី៣ដោយមានការពិគ្រោះយោបល់ជាមួយគម្រោង និងទីប្រឹក្សារបស់ ILO នាយកដ្ឋានពេទ្យការងារ បានរៀបចំសិក្ខាសាលានេះឡើង ដែលមានរយៈពេលពីរថ្ងៃ
គឺក្នុងគោលបំណងពិភាក្សាស៊ីជម្រៅជាមួយភាគីពាក់រួមមានរដ្ឋាភិបាល និយោជកនិយោជិត និងផ្នែកសេដ្ខកិច្ចម៉ាយក្រូ ខ្នាតតូច និងមធ្យមដើម្បីបង្កើតឱ្យបានសកម្មភាពលម្អិត សម្រាប់គោលបំណងជាក់លាក់និងយុទ្ធសាស្ត្រនីមួយៗនៃផែនការមេលើកទី ៣។

ភាគីពាក់ព័ន្ធនឹងរៀបចំសិក្ខាសាលាត្រីភាគីមួយទៀតដែលនឹងធ្វើឡើងនៅពេលខាងមុខ ដើម្បីធ្វើឱ្យមានសុគតភាព និងបញ្ជាក់​ការបញ្ចប់ផែនការសកម្មភាពនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ហើយជាបន្តរបន្ទាប់ ផែនការមេនេះនិងត្រូវបានពិគ្រោះយោបល់ជាមួយ គណៈកម្មការជាតិស្តីពីសុវត្ថិភាព និងសុខភាពការងារ និងធ្វើការបោះពុម្ព និងផ្សព្វផ្សាយអនុវត្ត។

ជាមួយនេះដែរលោក ចាប ឫទ្ធី បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងការងារ ដែលបានសហការគាំទ្រទាំងថវិកា និងជំនួយបច្ចេកទេស ដល់នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដំណើរការរៀបចំផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នេះ។ លោក សង្ឃឹមថា អង្គសិក្ខាសាលា​ ដែលអញ្ជើញមកពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់នឹងរួមចំណែកផ្តល់ធាតុចូលក្នុងការបង្កើតសកម្មភាពលម្អិត
សម្រាប់ផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នេះបានសម្រេចដោយជោគជ័យ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៣៨ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១ ម៉ោង មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម