ព័ត៌មានជាតិ
រដ្ឋមន្ត្រីវប្បធម៌ជំរុញឱ្យផលិតភាពយន្តខ្នាតខ្លី និងខ្នាតវែងដែលមានគុណភាពឱ្យកាន់តែច្រើនថែមទៀត
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជំរុញឱ្យផលិតភាពយន្តខ្នាតខ្លីនិងខ្នាតវែងដែលមានគុណភាពឱ្យបានកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្ននេះការផលិតភាពយន្តខ្នាតខ្លី និងខ្នាតវែងនៅមានកម្រិតនៅឡើយ។

ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំសម្រាប់ឆ្នាំ២០២៣ នៅសាលសន្និសីទចុមុខ នៅព្រឹកថ្ងៃទី២៦មករានេះ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឆ្នាំ២០២២កន្លងទៅនេះក្រសួងបានផលិតភាពយន្តវីដេអូក្នុងប្រទេសកម្ពុជាបានចំនួន៣៩៨១ភាពយន្ត វីដេអូលើគោលដៅកំណត់ចំនួន២៩៤ភាពយន្ត វីដេអូបើធៀបទៅនឹងឆ្នាំ២០២១កំណើនភាពយន្តវីដេអូក្នុងឆ្នាំ២០២២គឺមានកំណើនខ្លាំងក្នុងគម្លាតចំនួន២៥៨៦ភាពយន្តវីដេអូដែលភាគច្រើនដោយសារកំណើននៃការថតព្រីវីដឌីងក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា។

លោកស្រីរដ្ឋមន្ត្រីបានបន្តទៀតថា ទន្ទឹមនឹងនេះវិស័យភាពយន្តខ្មែរពិសេសភាពយន្តភាគសម្រាប់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក៏មានការកើនឡើងដែរ។ ប៉ុន្តែស្ថិតក្នុងចំនួនមួយដែលយើងទាំងអស់គ្នាមិនទាន់ពេញចិត្តទាំងស្រុងនៅឡើយទេហើយយើងត្រូវខិតខំបន្តជំរុញការងារនេះបន្ថែមទៀតជាពិសេសជំរុញដល់ការផលិតភាពយន្តខ្នាតខ្លីនិងខ្នាតវែងដែលមានគុណភាពឱ្យបានកាន់តែច្រើនឡើងថែមទៀត។
លោករដ្ឋមន្ត្រីរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះដែរឃើញថា មិនមានមរតកមនុស្សរស់និងអ្នកជំនាញសិល្បៈសំខាន់ណាម្នាក់បានទទួលមរណភាពនោះទេដែលនេះគឺជាដំណឹងមួយដ៏ល្អសម្រាប់យើងទាំងអស់គ្នាក្នុងវិស័យសិល្បៈវប្បធម៌ព្រោះកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅយើងបានបាត់បង់ធនធានមនុស្សសំខាន់ជាច្រើនរហូតដល់១០នាក់។ ស្ថានភាពដ៏ល្អមួយនេះបូករួមទាំងការបញ្ចូលបេក្ខភាពមរតកមនុស្សចំនួន៩នាក់បន្ថែមទៀតក្នុងឆ្នាំ២០២២គឺនឹងជួយឲ្យប្រព័ន្ធនិងយន្តការចំណេះដឹងផ្នែកសិល្បៈវប្បធម៌ដល់ក្មេងជំនាន់ក្រោយមានស្ថេរភាព និងអាចដំណើរការបានកាន់តែប្រសើរឡើង។

យ៉ាងណាក៏ដោយលោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានដល់ត្រចះត្រចង់នេះយើងក៏ជួបប្រទះបញ្ហាប្រឈមសំខាន់ៗជាច្រើនផងដែរដែលទាមទារឱ្យមានផែនការនិងទិសដៅក្នុងការដោះស្រាយលក្ខណៈជាប្រព័ន្ធនិងជាដំណាក់កាល៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ