Connect with us

ព័ត៌មានជាតិ

កាត់​ឃុំចំនួន ៤ ក្នុង​ស្រុក​រលាប្អៀរ​ ចូល​ក្នុង​ដែនដី​​រដ្ឋបាលក្រុង​កំពង់ឆ្នាំង

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង គ្រោង​កាត់​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​រលាប្អៀរមក​រួម​បញ្ចូល​ក្នុង​ដែនដី​រដ្ឋបាល​​ក្នុង​ក្រុង​កំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង​​បាន​បញ្ជាក់​​ក្នុង​សន្និសី​ទ​ជោគជ័យ​រយៈពេល ៥ ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​រៀបចំ​ដោយ​អង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាល​នៅ​រសៀល​នេះ​ថា តាមផែនការ​ក្រោយ​ការ​បោះឆ្នោត​រួច អាជ្ញាធរ​ខេត្ត​នឹង​​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​កាត់យក​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​រលាប្អៀរ​មក​​ស្ថិត​នៅ​ក្នុង​ដែនដី​រដ្ឋបាល​របស់​ក្រុង​កំពង់ឆ្នាំង។

បើ​តាម​លោក​អភិបាល​ខេត្ត ការ​កាត់​​យក​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​រលាប្អៀរ​ចូល​ក្នុងដែនដី​រដ្ឋបាល​​ក្រុង​កំពង់ឆ្នាំង នឹង​ធ្វើ​ឲ្យ​ចំនួន​សង្កាត់​​ក្នុង​ក្រុង​កំពង់ឆ្នាំង​ឡើង​ដល់ ៨ សង្កាត់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម