ព័ត៌មានជាតិ
ចាងហ្វាង TVFB និងលោក សុវណ្ណ រិទ្ធី ទៅជួបមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ដោយស្នើសុំឲ្យជួយនាំពាក្យអភ័យទោស
ក្រោយរងការរិះគន់ពីមជ្ឈដ្ឋាននានា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លោក សុវណ្ណ រិទ្ធី ជាអ្នកសារព័ត៌មាន បានទៅជួបលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍ ក្រសួងព័ត៌មាន ដើម្បីសុំឲ្យជួយនាំពាក្យសុំទោសរបស់ខ្លួន ជូនលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះការប្រព្រឹត្តហួសតួនាទីជាអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ។

បើតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ២៦ ខែមករានេះ លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍ បានឲ្យដឹងថា៖ «លោកស្រី គឹម សុធា ហៅ លីណា ដែលជាចាងហ្វាងអង្គភាពសារព័ត៌មាន TVFB និងលោក សុវណ្ណ សុខា បាននាំលោក សុវណ្ណ រិទ្ឋី និងបុគ្គលិកមួយចំនួន មកសុំឲ្យជួយពាំនាំពាក្យសុំអត់អោន និងអភ័យទោស ពីឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់នាំក្រសួងព័ត៌មាន ក៏ដូចជារៀមច្បងជាអ្នកសារព័ត៌មានចំពោះការប្រព្រឹត្តជ្រុលជ្រួសពីបន្ទាត់វិជ្ជាជីវៈ នាពេលកន្លងទៅ»។

ពាក់ព័ន្ធនឹងករណីនេះដែរ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៅព្រឹកថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល បានណែនាំឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកសារព័ត៌មានអនឡាញមកអប់រំអំពីក្រមសីលធម៌ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
ទន្ទឹមនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើសុំកុំឲ្យមានការកើតឡើង នូវរឿងហេតុបែបនេះតទៅទៀត ដោយសម្ដេចចាត់ទុកករណីលោក សុវណ្ណ រិទ្ធី ជាបទពិសោធន៍ និងជាមេរៀនសម្រាប់អ្នកសារព័ត៌មានផ្សេងទៀត។
តែយ៉ាងណា សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យបញ្ចប់ការវែកញែក លើរឿងជម្លោះរវាងអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ កុំឲ្យកាន់តែមានបញ្ហាធំតទៅទៀត៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ