Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ក្រើនរំលឹកសមា​គមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទប្បញ្ញត្តិនៃច្បាប់

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់សមា​គមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមការកំណត់ក្នុងលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំង បទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សមាគមគ្រូបង្រៀនកម្ពុជាឯក រាជ្យ បានដឹកនាំក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជ ធានីភ្នំពេញ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែរក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្តី ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ និងកំណត់ ហេតុកិច្ចប្រជុំ ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២។

ក្នុងលិខិតរបស់សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ដូច្នេះ ក្រសួងមហាផ្ទៃសូមធ្វើការរំលឹកដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមការកំណត់ក្នុងលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានផងដែរ»។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បា​នណែនាំឲ្យសមា​គមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួន នៅធនា​គារ និងផ្ដល់នូវរបាយការណ៍បូក សរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃ ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ ២០២៣ជាកំណត់។ ក្នុងករណីសមាគម មិនអនុវត្តតាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៥ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣៦ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ៥៧ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម