Connect with us

ព័ត៌មានជាតិ

តូច​ចិត្តសង្សារសុំទៅរៀបការជាមួយអ្នកផ្សេង យុវជន​ម្នា​ក់​លេបថ្នាំ​ស​ម្លាប់ខ្លួន​​

បានផុស

នៅ

ផ្ដើម​ចេញពីការស្រលាញ់ខ្លាំងពេក យុវ​ជន​ម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយ​លេប​ថ្នាំ​សម្លាប់​ខ្លួន​ចោល​ឪ​ពុកម្តាយ​ បងប្អូន​សាច់ញាតិ​ ខ​ណៈ​ដែល​សង្សារ​សុំ​រៀបការ​ជាមួយ​បុរស​ផ្សេង​។​

សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ភ្នំព្រឹកបាន​ឲ្យ​ដឹងថា ​ករណី​យុវជន​ម្នាក់​គិត​ខ្លី​ធ្វើអត្តឃាត​ដោយ​លេប​ថ្នាំពុល​បញ្ចប់ជីវិត​ខ្លួនឯង​នេះ ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១០​ ខែមករា ​ឆ្នាំ​២០២១​ត្រង់​ចំណុច​ភូមិ​ដំ​ណាក់​ក្សាន្ត ​ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​។​ ដែល​ហេតុ​ការ​នេះ ​ផ្តើម​ឡើង​ដោយសារ​តូច​ចិត្តនឹង​សង្សារ​ស្តី​បន្ទោស​ថា​ ជនរងគ្រោះ​ជា​សង្សា​ស្រលាញ់​នាង​មិន​ស្មោះ ​ហើយក៏​សុំ​ទៅ​រៀបការ​ជាមួយ​ប្រុស​ថ្មី​ដែល​គេ​ស្រលាញ់​នាង​ពិតប្រាកដ​វិញ ​ទើប​មាន​ហេតុ​ការ​ខាងលើ​កើតឡើង​តែម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថ​កិច្ចបានបន្តថា យុវជន​រងគ្រោះ​មានឈ្មោះ ​ប៉ាវ​ សង់​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ខៀវ​ ​បូរ​ អាយុ​៥២​ឆ្នាំ​ និង​ម្តា​យ​ឈ្មោះ​ សុខ​ រឿន​ អាយុ​៥១ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ឃុំ​កន្លែងកើតហេតុ​​។

ក្រោយ​ហេតុ​ការ​កើតឡើង​ កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ និង​ធ្វើ​កំ​ណត់​ហេតុ​ ប្រគល់​សព​ជនរងគ្រោះទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ​​ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម