Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ដែល​មិន​មាន​ការងារ​ចាំបាច់ ពុំគួរ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់ កោះ​ពេជ្រ នា​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​២៨ ខែមករា​នេះឡើយ

បានផុស

នៅ

ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ពុំមាន​ការងារ​ចាំបាច់ ពុំគួរ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់ កោះ​ពេជ្រ ​នា​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៣​ខាងមុខ​នេះឡើយ ព្រោះ​វា​នឹង​អាច​កកស្ទះ​ចរាចរណ៍​កើតឡើង​។

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ប្រិ​យ​សម្ពន្ធ គ្រី​ស្ទ​បរិស័ទ​កម្ពុជា (EFC) នឹង​រៀបចំ​ពិធី​អបអរសាទរ​មរតក​ដំណឹង​ល្អ​១០០​ឆ្នាំ “១៩២៣-២០២៣” រយៈពេល ០២​ថ្ងៃ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៨:០០​នាទី នៅ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយមាន​អ្នក ចូលរួម​ចំនួន ៣០.០០០​នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រយៈពេល ០២​ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​ខាងលើនេះ នៅ​តំបន់​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​អាចមាន​ចរាចរ​មមាញឹក​ជាខ្លាំង​ដោយសារ​មធ្យោបាយ​ធ្វើដំណើរ​របស់​សមាជិក​សមាជិកា​ដែល​អញ្ជើញ​ចូលរួម ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងឡាយណា​ដែល​ពុំមាន​ការងារ​ចាំបាច់ ពុំគួរ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់ ប្រារព្ធ​ពិធី​ឡើយ ចៀសវាង​ការកកស្ទះ​ចរាចរណ៍​កើតឡើង​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

សន្តិសុខសង្គម២៣ ម៉ោង មុន

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

សន្តិសុខសង្គម២៤ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្ដាសាយបក្សីលើកុមារា អាយុ ៣ ឆ្នាំ ៦ ខែម្នាក់ នៅខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

Sokha Hotels

ព័ត៌មានពេញនិយម