Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្ដល់សេរីភាពខាងជំនឿសាសនា ដល់ប្រជាជនទូទៅ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្ដល់សេរីភាព ខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្ម រវាងសាសនិកនៃគ្រប់និកាយសាសនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំនៃគ្រិស្ត សាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ប្រឆាំងរាល់ទង្វើរើសអើង ការបែងចែងក្នុងចំណោមប្រជាជន ដែលបណ្ដាលមកពីភាពខុសគ្នានៃជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «កម្ពុជា កាន់តែមានមោទនភាពយ៉ាងខ្លាំង ចំពោះប្រជាពល​រដ្ឋរបស់ខ្លួន ដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ នេះមិនត្រឹមតែជាមោទនភាពសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ ​និងពិភពលោក ផងដែរ ដែលបណ្ដាលប្រទេសជាច្រើនកោតសរសើរ ចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារ បង្កការងាយស្រួលជូនដល់ប្រជាពលរដ្ឋគ្រប់សាសនា»។

នៅក្នុងឱកាសដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់គ្រឹស្ថបរិស័ទនៅកម្ពុជាទាំងអស់ ដែលបានចូលរួមការពារនូវសន្តិភាព និងបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងមក ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា «ខ្ញុំធ្លាប់បាននិយាយច្រើនលើកហើយថា ការខុសគ្នាខាងជាតិ និងសាសនា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ សូមកុំនាំគ្នាចាប់បង្ខំ ឲ្យអ្នកនេះ ជឿសាសនានេះ ជឿសាសនានោះ ឬនិកាយនេះ ឬនិកាយនោះ វាមិនអាចទៅរួចទេ»៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

ឌួង ហ្សូរីដា ថា ចង់ឲ្យផ្លូវចិត្តកាន់តែរឹងមាំ ត្រូវមាន ៧ ចំណុច

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជារកចំណូលបានជាង៦៣លានដុល្លារពីអាជីវក​ម្មល្បែងក្នុងឆ្នាំ២០២៤ ដោយសារស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ច និងការ​រឹតបន្តឹងការអនុវត្តច្បាប់

ព័ត៌មានជាតិ១៧ នាទីutes មុន

៩ថ្ងៃ បុគ្គលជាប់កាតព្វកិច្ចជិត៧០% បានប្រកាសទ្រព្យសម្បត្តិ និងបំណុល រួចរាល់

កីឡា១៩ នាទីutes មុន

Neymar ប្រាប់​ថា World Cup 2026 ជាការប្រកួតចុងក្រោយរបស់ខ្លួន

ព័ត៌មានជាតិ២១ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ មនុស្សត្រូវយល់ថា “ផ្លូវចិត្ត” ជារឿងសំខាន់ត្រូវថែទាំ និងត្រូវស្វែងរកដំណោះស្រាយពេលជួបវិបត្តិ

ព័ត៌មានជាតិ១៦ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ២២ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ២១ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម