Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា មិនអនុញ្ញាតឲ្យមានជម្លោះសាសនា នោះឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទឹកដីកម្ពុជា មិនអនុញ្ញាតឲ្យមានជម្លោះសាសនា នោះឡើយ។ ការគូសបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែមករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា មិនអនុញ្ញាតឲ្យមានជម្លោះសាសនា នោះឡើយ ដោយសម្ដេចចាត់ទុកថា ជម្លោះសាសនានេះ គឺជាមហន្តរាយដ៏ធំមួយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «យើងពិតជាមិនឲ្យទឹកដីរបស់យើងញាំញី ទៅដោយជម្លោះសាសនា ការបែកបាក់ជាតិសាសន៍ និងសាសនា គឺជាមហន្តរាយដ៏ធំមួយ ដែលមិនត្រូវឲ្យកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះទេ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់នូវលទ្ធភាពគ្រប់យ៉ាង ហើយគ្រប់មនុស្សអាចជឿសាសនាណាក៏បាន។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏ប្រឆាំងនឹងការរើសអើងចំពោះសាសនា ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម