Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា ចង្អុលប្រាប់ថា រុស្ស៊ី​ខាត​បង់ ៤ ចំណុច​ក្រោយបង្កសង្រ្គាមជាមួយអ៊ុយក្រែន

បានផុស

នៅ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវផលប៉ះពាល់ ៤ចំណុចរបស់រុស្ស៊ីចំពោះការវាយលុកក្នុងប្រទេសអ៊ុយក្រែន។ ចំណុចខាតបង់ទាំង៤ចំណុចនេះ គឺទី១ ការបាត់បង់ទ័ព ទី២ រុស្ស៊ីបាត់បង់មិត្ត ទី៣ បញ្ហាសេដ្ឋកិច្ច និងទី៤ គឺភាពជាមហាអំណាចរបស់រុស្ស៊ី ក៏ត្រូវបានបាត់បង់ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើចំណុចទី១ លោកបណ្ឌិត គិន ភា បានអះអាងថា អ្វីដែលរិស្ស៊ីបាត់បង់មុនគេ គឺកងទ័ព។ ទ័ពរុស្ស៊ី បានស្លាប់ជាច្រើន ទោះបីមិនមានការឯកភាពពីចំនួនស្លាប់នៃកងទ័ពរបស់ប្រទេសទាំងពីរ ប៉ុន្តែ ចំនួនដែលទ័ពរុស្ស៊ីស្លាប់នោះ គឺមិនតិចឡើយ។ ជាមួយគ្នានេះ ក៏ធ្វើឱ្យរុស្ស៊ីបាត់បង់នូវអាវុធ រថក្រោះ យន្តហោះ រថយន្តចម្បាំងរបស់ខ្លួនជាច្រើនផងដែរ។ លោកលើកឡើងបៀបនេះ ដោយផ្អែកតាមបទពិសោធដែលកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល បណ្តាលឱ្យស្លាប់មនុស្សជាច្រើនបង្កជាសោកនាដកម្មយ៉ាងធំសម្រាប់កម្ពុជា។

ចំណុចទី២ រុស្ស៊ីកំពុងតែបាត់បង់សម្ព័ន្ធមិត្តរបស់ខ្លួនជាបណ្តើរៗ សូម្បីតែកម្ពុជា ក៏មិនអាចបោះឆ្នោតគាំទ្រចំពោះទង្វើរបស់រុស្ស៊ីឡើយ។ កម្ពុជា បានបោះឆ្នោតស្របតាមអង្គការសហប្រជាជាតិ មិនគាំទ្រចំពោះការប្រើប្រាស់សង្គ្រាមទេ ហើយកម្ពុជា គាំទ្រលើការបញ្ចប់សង្គ្រាមដោយមានកិច្ចចរចារស្វែងរកសន្តិភាព។

រីឯទី៣ គឺផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ី ក៏មានបញ្ហាដែរ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសផ្សេងៗធ្វើឱ្យរុស្ស៊ីខាតបង់ច្រើន។ កាលដែលរុស្ស៊ីអាចឈរជើងបានមកដល់សព្វថ្ងៃ ព្រោះរុស្ស៊ីជាប្រទេសដែលនាំផលិតផលចេញ ច្រើនជាងនាំចូល។ ប៉ុន្តែ បើទោះបីជាយ៉ាងនេះ ក៏ប្រទេសនេះ ពិបាកនឹងធ្វើឱ្យសេដ្ឋកិច្ចខ្លួនងើបមកល្អឡើងវិញណាស់ តាម​រយៈ​សម្ពាធទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចតែម្តង។ ចំណុចទី៤ចុងក្រោយ គឺទង្វើរបស់រុស្ស៊ីបែបនេះ នឹងធ្វើឱ្យឥទ្ធិពលដែលជាប្រទេសមហាអំណាចរបស់ខ្លួនត្រូវបានបាត់បង់ក្រោមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ នេះ ក៏ព្រោះថា ប្រទេសរុស្ស៊ី ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលរំលោភទៅលើច្បាប់សណ្តាប់ធ្នាប់ពិភពលោក។ នេះបើតាមការពន្យល់របស់លោកបណ្ឌិត គិន ភា ។

សូមបញ្ជាក់ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយពេលមកជិតមួយឆ្នាំហើយ ដោយភាគីទាំងពីរមិនព្រមជួបគ្នា ដើម្បីចចរចារស្វែងរកការបញ្ចប់ជម្លោះឡើយ ដែលធ្វើឱ្យខាតបង់យ៉ាងច្រើនទៅដល់ប្រទេសទាំង២។ រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ីនៅមិនទាន់ហៅជម្លោះនេះថា ជាសង្គ្រាមនោះឡើយ ដោយគ្រាន់តែហៅថា ជាការបើកប្រតិបត្តិការយោធាពិសេសតែប៉ុណ្ណោះ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម