ព័ត៌មានជាតិ
រថយន្តដឹកលើសទម្ងន់៨គ្រឿង ត្រូវអាជ្ញាធរឃាត់ និងផាកពិន័យតាមផ្លូវច្បាប់
ព្រៃវែង ៖ នៅវេលាយប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៧មករានេះ ក្រុមជញ្ជីងអចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយកម្លាំងខេត្តព្រៃវែង បានឆ្មក់ចុះចាប់ឃាត់បានរថយន្តយីឌុបដឹកស្រូវចំនួន៨គ្រឿង ដឹកលើសទម្ងន់ ដែលច្បាប់បានអនុញ្ញាត និងបានហៅម្ចាស់រថយន្តចូលខ្លួនធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់។

ការឆ្មក់ចុះចាប់ក្រុមរថយន្តល្មើសទាំងនេះ បានធ្វើឡើងចាប់ពីម៉ោង១២យប់ ថ្ងៃទី២៦មករា រហូតដល់ម៉ោង៤ទាបភ្លឺព្រឹកថ្ងៃទី២៧មករា នៅចំណុចទីប្រជុំជនអ្នកលឿង ស្ថិតក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង ដោយធ្វើការចាប់ឃាត់បានជាបន្តបន្ទាប់សរុបចំនួន៨គ្រឿង ក្នុងនោះរថយន្តប្រភេទវ៉េអងសណ្តោងរ៉ឺម៉កចំនួន៦គ្រឿង និងរថយន្តយីឌុបភ្លៅ៤ចំនួន២គ្រឿង។
មន្ត្រីជំនាញដែលចុះបង្ក្រាបផ្ទាល់នោះបានឱ្យដឹងថា តាមផ្លូវច្បាប់ រថយន្តវ៉េអងសណ្តោងរ៉ឺម៉ក គឺអនុញ្ញាតឱ្យផ្ទុកទម្ងន់ត្រឹម៤០តោនប៉ុណ្ណោះ ចំណែករថយន្តយីឌុបភ្លៅ៤ គឺអនុញ្ញាតឱ្យផ្ទុកទម្ងន់សរុប៣០តោន ប៉ុន្តែពេលចាប់ឃាត់និងថ្លឹងទម្ងន់ទៅបានរកឃើញថា រថយន្តវ៉េអងបានដឹកលើសទម្ងន់រហូតដល់ជិត២០តោន ហើយរថយន្តយីឌុបភ្លៅ៤ បានដឹកលើសរហូតដល់ជាង១០តោន ទើបមន្ត្រីជំនាញធ្វើការចាប់ឃាត់ ហើយតម្រូវឱ្យម្ចាស់រថយន្តចូលខ្លួនមកបង់ផាកពិន័យទៅតាមផ្លូវច្បាប់ដែលកំណត់ ក្នុង១តោនពិន័យ៣០ម៉ឺនរៀល ហើយបើដឹកលើសចាប់ពី២០ភាគរយឡើង ផាកពិន័យជាទឹកប្រាក់ផង និងឃាត់រថយន្តទុករយៈពេល១ឆ្នាំទៀត។
ជាមួយគ្នានោះដែរ ក្រុមឈ្មួញដែលជាម្ចាស់រថយន្តម្ចាស់ស្រូវបានលើកឡើងថា ពួកគាត់ទទួលស្គាល់ថា បានដឹកលើសទម្ងន់ ដែលច្បាប់បានកំណត់ពិតមែន និងព្រមទទួលបង់ផាកពិន័យផងដែរ ប៉ុន្តែពួកគាត់បានសំណូមពរទៅខាងមន្ត្រីជំនាញស្នើសុំយកស្រូវទៅលក់នៅព្រំដែនសិន ព្រោះស្រូវដែលនៅលើរថយន្តសុទ្ធតែជាស្រូវសើមទើបច្រូតរួច បើទុកយូរនឹងខូចអស់។ ប៉ុន្តែសំណូមពរនេះមន្ត្រីជំនាញមិនយល់ព្រមនោះទេ ដោយតម្រូវឱ្យម្ចាស់ស្រូវរករថយន្តផ្សេងមកផ្ទេរជំនួសវិញ៕សៅគ្រី




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ