ព័ត៌មានជាតិ
លោកទេសរដ្ឋមន្រ្តី លី ធុជ លើកទឹកចិត្តជនមានពិការភាពដោយគ្រាប់មីនបន្តពង្រឹងសមត្ថភាព និងចក្ខុវិស័យ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ការធ្លាក់ខ្លួនពិការដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋទេ វាកើតចេញពីប្រវត្តិសាស្រ្តពិតនៃការបែកបាត់សាមគ្គី និងជម្លោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដែលនាំឲ្យមានសង្រ្គាមអូសបន្លាយអស់ជាងបីទសវត្សរ៍នៅកម្ពុជា។ ការរក្សាឲ្យបាននូវសន្តិភាព គឺជាគុណតម្លៃដែលនាំឲ្យប្រទេសជាតិមានរីកចំរើន ហើយជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់កាន់តែប្រសើរឡើង តាមរយៈការទទួលបាននូវឱកាសការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅមូលដ្ឋាន។ លោកលើកឡើងបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសង្កាត់ប្រាសាទ និងនាំយកនូវអំណោយរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់ជនមានពិការភាពដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជូនដល់សង្កាត់ទាំង ៥ ក្នុងក្រុងបាវិត នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ។

លោកបន្តទៀតថា ទោះបីធ្លាក់ខ្លួនពិការ ប៉ុន្តែមិនមែនពិការសមត្ថភាពទេ ត្រូវមានចក្ខុវិស័យក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍសង្គម និងគ្រួសារ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងលើកកម្ពស់ដល់ជនមានពិការភាព តាមរយៈការជម្រុញឲ្យគ្រប់ក្រសួង ស្ថាប័ន និងបណ្តាក្រុមហ៊ុននានា ផ្តល់អាទិភាពឲ្យចូលរួមបម្រើការងារ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីតម្លៃនៃសន្លឹកឆ្នោតនាពេលខាងមុខ ដែលជាសន្លឹកឆ្នោតគាំទ្រសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយសន្លឹកឆ្នោតនេះ នឹងនាំមកនូវឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងប្រាក់ចំណូលសម្រាប់គ្រួសាររបស់យើងទាំងអស់គ្នា។ សូមបន្តគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនាំមកនូវសន្តិភាព និងការអភិវឌ្ឍ៕ ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ