ព័ត៌មានជាតិ
គម្រោងពង្រីកសួនច្បារខេត្តកំពត ត្រូវធ្វើរួមគ្នាជាមួយគម្រោងដាក់ប្រព័ន្ធលូរបស់ ADB
កំពត ៖ ដើម្បីកាត់បន្ថយការចំណាយមិនចាំបាច់ ចំណេញពេលវេលា និងរក្សាបានសោភណ្ឌភាព ទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តកំពតកាន់តែច្រើន រដ្ឋបាលខេត្តកំពត និងមន្ត្រីជំនាញក្រសួងសាធារណៈការនិងដឹកជញ្ជូនបានសម្រេច ឯកភាពអនុវត្តគម្រោងពង្រីកសួនច្បារខេត្តកំពត និងគម្រោងដាក់ប្រព័ន្ធលូរបស់ ADB នៅក្នុងពេលដំណាលគ្នា។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារសម្រាប់ ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់ ស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកភ្លៀង នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២នៅព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រយៈពេលចុងក្រោយនេះ ខេត្តកំពតក្លាយជាគោដៅទេសចរណ៍មួយយ៉ាងសំខាន់ និងអាចនិយាយបានថា ជាគោលដៅទេសចរណ៍លំដាប់ទី២ នៅក្នុងប្រទេស បន្ទាប់ពីខេត្តសៀមរាប ហើយលំហូរការធ្វើចរាចរដឹកទំនិញឆ្លងកាត់តាមផ្លូវនៃខេត្តនេះ ក៏ច្រើនជាងផ្លូវជាតិលេខ៤។
ជាមួយនឹងគម្រោងដូចខាងលើក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្វែរមកកាន់ខេត្តកំពតមុន។ ជាក់ស្តែងដូចជាការពន្លឿន ការងារស្ថាបនាផ្លូវជាតិលេខ ៣ និងលេខ២ គឺសុទ្ធសឹងតែបម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញចេញចូលឆ្លងកាត់ខេត្តកំពត។
ទទ្ទឹមគ្នានេះដែរ ក្រុងកំពតគ្រោងពង្រីកសួនច្បារ ពីចំណុចគល់ស្ពានចាស់ដល់គល់ស្ពានថ្មី គឺត្រួតកន្លែងគ្នា ជាមួយនិងគម្រោងសាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់ ស្ថានីយ៍អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកភ្លៀង នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២របស់ ADBដែរ។ ហើយដើម្បីកាត់បន្ថយការចំណាយមិនចាំបាច់ និងចំណេញពេលវេលា ធានាបាននូវអនាម័យបរិស្ថានស្អាត នាំមកនូវសោភ័ណ្ឌភាព ផាសុខភាពទាក់ទាញទេសចរឲ្យកាន់តែច្រើន អាជ្ញាធារខេត្ត ក៏ដូចជាជំនាញបានសម្រេចថា នឹងធ្វើការស្ថាបនាគម្រោងទាំងពីរនេះព្រមជាមួយគ្នាតែម្តង។
អាជ្ញាធរខេត្តកំពត និងមន្ត្រីជំនាញក្រសួងបានផ្តល់នូវអនុសាសន៍ និងគោលការណ៍មួយចំនួន ដូចជា១គឺណែនាំឱ្យមន្ទីរដែនដី ពន្លឿនការគូសប្លង់ពង្រីកសួនច្បារតាមបណ្តោយមាត់ព្រែកចន្លោះ ស្ពានទាំងពីរ ឲ្យបានឆាប់រហ័ស និងយកមកបង្ហាញក្រុមការងារនៅសប្តាហ៍ក្រោយក្នុងនាមរដ្ឋបាលខេត្ត។
ជាមួយនេះ លោកក៏សូមឲ្យអ្នកទទួលការអនុវត្តគម្រោង និងភាគី ADB ត្រូវស្នើមករដ្ឋបាលខេត្ត ដោះស្រាយជាបន្ទាន់ បើមានការរាំងស្ទះណាមួយដែលត្រូវឲ្យរដ្ឋបាលខេត្តជាអ្នកដោះស្រាយ ដើម្បីឲ្យគម្រោងអនុវត្តទៅបានឆាប់រហ័ស និងទី៣សូមឲ្យអ្នកទទួលការសាងសង់ និង តំណាងADB ពន្លឿនការសាងសង់លូអក្សរអ៊ុយឲ្យបានឆាប់រហ័ស និងរួចរាល់ក្នុងរដូវប្រាំងនេះ។
សូមបញ្ជាក់ថា ដើម្បីបំពេញតម្រូវការពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សម្រួលការធ្វើដំណើរ កុំឲ្យកកស្ទះ រដ្ឋបាលខេត្តកំពតបាននឹងកំពុងសាងសង់ស្ពានត្រើយកោះ ដែលមានសភាពចាស់ទ្រុឌទ្រោម និងបានកំពុងសិក្សា ដាក់សំណើទៅរាជរដ្ឋាភិបាល ដើម្បីសុំសាងសង់ស្ពានឆ្លងកាត់ព្រែកកំពង់បាយមួយបន្ថែមទៀតផងដែរ៕
ដោយ ៖ សេង ណារិទ្ធ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី