Connect with us

ព័ត៌មានជាតិ

ពន្ធដារ​នឹង​ចុះ​ត្រួតពិនិត្យ ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​នៅ​ថ្ងៃទី​០១​កុម្ភៈ​ខាងមុខ

បានផុស

នៅ

ភ្នំពេញ​ ៖​ អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ធ្វើ​ការ​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២០ ចាប់ពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​ខាងមុខនេះ​តទៅ​ខណៈ​កាលបរិច្ឆេទ​នៃ​ការប្រមូល​ពន្ធ​ប្រចាំឆ្នាំ​២០២០ ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រុមការងារ​ចម្រុះ​រាជធានី​ខេត្ត​ដឹកនាំ​ដោយ​មន្ត្រី​ពន្ធដារ​រួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២០ នៅតាម​គោលដៅ​មួយចំនួន​លើ​កំណត់​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​នៃ​រាជធានី​ខេត្ត​ចាប់ពី​ថ្ងៃទី​០១​ខែកុម្ភៈ​ឆ្នាំ​២០២១​តទៅ​។

អគ្គនាយកដ្ឋាន​បន្តថា ក្នុងករណី​ម្ចាស់​យានយន្ដ​ខកខាន មិនបាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២០​កន្លងទៅ សូមមេត្តា​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ និង​បង់ប្រាក់​ពិន័យ​តាមច្បាប់​ជាធរ​មាននៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ​ឬ​ នៅ​តាម​សាខា​ពន្ធដារ​ខេត្ត​ខណ្ឌ​ឬ​នៅ​សាខា​ធនាគារ​កាណាឌីយ៉ា ធនាគារ​អេស៊ីលីដា​ធនាគារ​វឌ្ឍនៈ​ធនាគារ​កម្ពុជា​សាធារណៈ សាខា​ធនាគារ​ជេ​ត្រាស់​រ៉ូយ៉ាល់​និង​សាខា​ធនាគារ​ស្ថាបនា​ភីអិលស៊ី​។

អគ្គនាយកដ្ឋាន​ពន្ធដា​រ​មាន​ក្តីសង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ម្ចាស់​យានយន្ត​ទាំងអស់​និង​យកចិត្តទុកដាក់​គោរព​កាតព្វកិច្ច​សារពើពន្ធ​និង​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បងពន្ធ​បាន​គ្រប់គ្នា​នឹង​បាន​ទាន់ពេលវេលា​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ដើម្បី​ចៀសវាង​នូវ​ក្រុមការងារ​ចម្រុះ​រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​ធ្វើ​ការឃាត់​យានយន្ត​តាម​ដងផ្លូវ​តម្រូវ​ឲ្យ​បង់ប្រាក់​ពន្ធ​ដែល​នាំ​ឲ្យ​ខកខាន​ពេលវេលា​និង​កកស្ទះ​ចរាចរណ៍​ធ្វើដំណើរ​ដែល​អាច​កើតមាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម