ព័ត៌មានជាតិ
អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការដៃគូបន្តគម្រោងសាលារៀនសុវត្ថិភាពនៅកម្ពុជា
អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារដែលជាដៃគូរបស់ខ្លួន បានរៀបចំពិធីសម្ពោធ «គម្រោងលើកកម្ពស់គំនិតផ្តួចផ្តើមសាលារៀនសុវត្ថិភាព» គាំទ្រដោយមូលនិធិព្រូដុនស៍នៅមជ្ឈមណ្ឌលគរុកោសល្យខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣កន្លងទៅ។
គម្រោងសាលារៀនសុវត្ថិភាព បានធ្វើកិច្ចសហប្រតិបត្តិការតាំងពីឆ្នាំ២០១៦មក ក្នុងគោលបំណង ចង់ឃេីញកុមារនៅក្នុងសហគមន៍ដែលមានហានិភ័យបំផុតក្នុងប្រទេសកម្ពុជា ឲ្យមានភាពធន់នឹងគ្រោះមហន្តរាយ និងមានបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព តាមរយៈការបង្កើនការគាំទ្រពីក្រសួងពាក់ព័ន្ធនានា។
នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លោកស្រី គ្វីននេត វ៉ង បានបញ្ជាក់ថា ការសម្ពោធនេះគឺជាជាដំណាក់កាលទី៣ នៃគម្រោងសាលារៀនសុវត្ថិភាព ដោយមានការគាំទ្រពី មូលនិធិព្រូដិនស៍ និងអង្គការភ្លែនអន្តរជាតិហុងកុង។ ដំណាក់កាលទី៣នេះត្រូវបានបន្ត ផ្អែកតាមលទ្ធផលនៃដំណាក់កាលទី១ និងទី២ ដែលបានអនុវត្តក្នុងសាលារៀនគោលដៅ ចំនួន៦០ នៅខេត្តស្ទឹងត្រែង និងពង្រីកទៅសាលារៀនគោលដៅថ្មី ចំនួន៣៦ទៀត ក្នុងខេត្ត សៀមរាប និង រតនគិរី។
លោកស្រី គ្វីននេត វ៉ង មានប្រសានស៍ថា «គម្រោងសាលារៀនសុវត្ថិភាពនេះ នឹងផ្តោតលើការពង្រឹងនិរន្តរភាពនៃកម្មវិធីសាលារៀនសុវត្ថិភាពនៅក្នុងសាលារៀនគោលដៅចំនួន៩៦ តាមរយៈការបង្កើនភាពជាម្ចាស់ និងការគាំទ្រពីរដ្ឋាភិបាល ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងសហគមន៍មូលដ្ឋាន»។ លោកស្រីសង្ឃឹមថា គម្រោងនេះនឹងជួយឱ្យកុមារសិក្សាប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាចផ្សេងៗផងដែរ។
អង្គការភ្លែនអន្តរជាតិកម្ពុជា នឹងជំរុញ និងពង្រឹង ការពង្រីកគំនិតផ្តួចផ្តើមសាលារៀនសុវត្ថិភាពនេះ ទូទាំងប្រទេសដើម្បីសម្រប និងដាក់ចេញនូវគោលការណ៍ណែនាំសាលារៀនសុវត្ថិភាព ស្របតាមក្របខណ្ឌសាលារៀនសុវត្ថិភាពកម្ពុជាឆ្នាំ ២០២២ ដល់ ២០៣០។ ក្នុងនោះក៏មានដាក់បញ្ចូលនូវ ទស្សនៈទានបម្រែបម្រួលអកាសធាតុ ទៅក្នុងសៀវភៅណែនាំសម្រាប់គ្រូបង្រៀនសម្រាប់សាលាបឋមសិក្សាស្តីពី ការបន្ស៊ាំខ្លូននឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយគ្រោះភ័យនៃមហន្តរាយថែមទៀត។
ចំណែក លោក លី សាលីន ប្រធានស្តីទីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុនព្រូដិនស៍កម្ពុជា បានលើកឡើងថា ការដាក់បញ្ចូលនូវទស្សនៈទានបម្រែបម្រួលអាកាសធាតុក្នុងកម្រោងនេះ ពិតជាសំខាន់ខ្លាំងណាស់ ហើយក៏ជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើគម្រោងនេះផងដែរ។ លោកជឿជាក់ថា ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមមនុស្សជំនាន់ក្រោយ គឺជាជំហានដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហានេះជាប្រព័ន្ធ។
សូមជម្រាបថា កិច្ចសហការគម្រោងសាលារៀនសុវត្ថិភាព បានចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៩ (ដំណាក់កាលទី ១) ហើយដំណាក់កាលទី ២ ចាប់ពីខែកញ្ញា ឆ្នាំ ២០១៩ ដល់ខែសីហា ឆ្នាំ២០២២។ ដំណាក់កាលទី៣នេះ បន្តពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៥ ។
ក្នុងនោះក៏មានការបណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេសដល់អ្នកកាន់កាតព្វកិច្ចអប់រំថ្នាក់ក្រោមជាតិ ដូចជានាយកសាលា គ្រូបង្រៀន សមាជិកគណៈកម្មាធិការគាំទ្រសាលារៀន ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការនៃមន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងមន្ត្រីរាជការខេត្ត ចំនួន ២៧៦នាក់ (ដំណាក់កាលទី ១) ។ ចំណែកចំនួន ១៣៦៩នាក់ (ដំណាក់កាលទី២) ដើម្បីធានាថាសិស្សានុសិស្សស្ថិតក្នុងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់