Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​បន្ថែម​ពីករណី មាន់​ងាប់​រាប់​ពាន់​ក្បាល ដោយ​សារជំងឺ H5N1 ក្នុង​កសិដ្ឋាន​​នៅខេត្តបាត់ដំបង

បានផុស

នៅ

ថ្មីៗ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​សត្វ​មាន់​រាប់​ពាន់​ក្បាល ​បាន​ងាប់​ស្ទើរ​គ្មាន​សល់​ នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​កន្លែង ​ ដែល​គេ​សង្ស័យ​ថា ​អាច​ជា​ជំងឺ​ផ្តា​សាយ​បក្សី​ប្រភេទ​( H5N1 )ទើប​តម្រូវ​​ឱ្យ​ក្រុម​ការងារ​អន្តរាគមន៍​របស់​ការិយាល័យ​ផលិតកម្ម ​និង​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ ​ខេត្ត​បាត់ដំបង​ចុះ​ពិនិត្យ​ជា​បន្ទាន់​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​មាន់​ងាប់​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ទីតាំង​ចិញ្ចឹម​មាន់​មួយ​កន្លែង​របស់​ឈ្មោះ​ ហូ ​ណាម​ ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្រែក​តាច្រែង​​ ឃុំ​ព្រែក​នរិន្ទ ​ស្រុក​ឯកភ្នំ ​​ខេត្ត​បាត់​ដំបង​ ដែល​ទីតាំង​នេះ​មាន​ចិញ្ចឹម​សត្វ​ដូច​ជា ​៖ ១ សត្វ​មាន់​(ទិញ​កូន​មាន់​ស្រែ​មក​ចិញ្ចឹម​) ​ចំនួន​១៣០០​ក្បាល​ ងាប់​ស្ទើរ​ទាំង​ស្រុង ​(នៅ​សល់​១០​ក្បាល) ២. សត្វ​ទាកាប៉ា ចំនួន១៧៨ក្បាល (កូន​ទើប​ញាស់២៨​ក្បាល) ​ងាប់​១ក្បាល ​ ៣. សត្វ​ក្ងាន ​១២ក្បាល (មិន​ទាន់​មាន​ងាប់)​។​

លោក ប៉ែន ស៊ីថា ប្រធានការិយាល័យផលិតកម្ម និង​បសុព្យាបាល​បាន​បញ្ជាក់​ថា​ ចំពោះ​មាន់​គឺ​ចាប់​ផ្តើម​ឈឺ​ពី​ថ្ងៃ​ទី​០៥ ​( សំកុកតែវ៉ែ ) និង​ងាប់​ជា​បន្ត​បន្ទាប់ ​ដោយ​កម្លាំង​ជំនាញ​របស់​លោក​ បាន​ឱ្យ​ម្ចាស់ជីក​ដី​កប់​ព្រមទាំ​ងបាន​បាញ់ថ្នាំសម្លាប់មេរោគ(TH4) ផងដែរ ។

លោកប្រធានការិយាល័យបានបន្តថា ក្រោយពីបានត្រួតពិនិត្យរួចមក ក្រុមការងារ​បាន​ប្រមូល​យក​វត្ថុ​វិភាគ​​​(មាន់ទាកាប៉ា) ក្នុង​ការ​ពិនិត្យ​រក​មេរោគ​ ដោយ​លោក​មិន​ទាន់​បាន​ទទួល​នូវ​លទ្ធផល​នៃ​ការ​ពិនិត្យ​នោះ​មក​វិញ​នៅ​ឡើយ​ទេ ​ រហូត​មក​ទល់​នឹង​ពេល​នេះ​។

ជា​ចុង​ក្រោយ​ក្រុមការងារបានសំណូមពរដល់ម្ចាស់ចិញ្ចឹមសត្វទូទៅ ជួយផ្តល់ព័ត៌មាន​ឱ្យ​ ភ្នាក់​ងារ​សុខភាព​សត្វភូមិ និងអាជ្ញាធរ ឱ្យ​បាន​ឆាប់​រហ័ស ​ក្នុង​ករណី​ ដែល​មាន​សត្វ​ឈឺ ​ឬ​ងាប់​ និង​ រាយការណ៍​ចូល​ Facebook ការិយាលយ័ ​ឬ​មន្ទីរ​កសិកម្ម ​ខេត្ត​បាត់​ដំបង​ ដើម្បី​មាន​វិធាន​ការ​ការពារ​ឱ្យ​បាន​ទាន់​ពេល​វេលា​។

ដោយឡែកនៅកន្លែងពិនិត្យ ​និង​វិភាគនាទីក្រុងភ្នំពេញ បាន​បញ្ជាក់​អំពី​លទ្ធផល​ហើយ​នា​ថ្ងៃ​ទី​១១​ ខែ ​មករា​នេះ​ថា​ គឺ​ពិត​ជា​ជំងឺ​ ផ្តា​សាយបក្សី​ ដែល​បាន​បង្ក​ឱ្យ​មាន​សត្វ​មាន់​ងាប់​រាប់​ពាន់​ក្បាល​បែប​នេះ ​៕

សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ព្យុះសង្ឃរាកាចសាហាវមួយទៀត កំពុងបោះពួយទៅវាយប្រហាររដ្ឋ ហ្វ្លរីដា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១៦ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

Sokha Hotels

ព័ត៌មានពេញនិយម