Connect with us

ព័ត៌មានជាតិ

កប៉ាល់ទេសចរណ៌ទី ៥ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាំភ្ញៀវបរទេសជិត ១ ពាន់នាក់

បានផុស

នៅ

ក្រុមភ្ញៀវទេសចរមានវ័យចំណាស់ជាង ៣០០នាក់ រួម​ទាំង​នាវិកសរុប ៤៤២ នាក់ បានធ្វើដំណើរតាមកប៉ាល់ទេសចរណ៌​ធុនយក្ស ១ គ្រឿងចូលចតរយៈពេលខ្លីនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅម៉ោង១១ព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ​២០២៣​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាលអន្តោប្រវេសន៌ប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឲ្យដឹងថា បើតាមការគ្រោងទុកកប៉ាល់ដែលធ្វើដំណើរមកពីប្រទេសថៃនេះនឹង​ចាកចេញទៅប្រទេសវៀតណាមនៅយប់ថ្ងៃដដែលនេះ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងថា កប៉ាល់នេះមានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas មានបណ្តោយប្រវែង ២១០-៥០ម៉ែត្រ ទទឹងប្រវែង ២៨ម៉ែត្រ និងជំរៅទឹក៦-៦០ម៉ែត្រ មាននាវិកសរុប ៤៤២ នាក់ ស្រី​៩៧ នាក់ មាន ៤៨ សញ្ជាតិ និងមានដឹកភ្ញៀវទេសចរណ៌សរុប ៣៣៨ នាក់ ស្រី១៦៧នាក់ មាន ២២សញ្ជាតិ ដោយក្នុងចំនួននេះ ភ្ញៀវទេសចរណ៌សញ្ជាតិអាមេរិកមានចំនួន ១៦៧នាក់ច្រើនជាងគេ។

គិតត្រឹមថ្ងៃទី២៨ខែមករា ដើមឆ្នាំ២០២៣នេះ នេះ​ជា​កប៉ាល់ទេសចរណ៌ខ្នាតយក្សទី ៥ ដែលបាននាំក្រុមភ្ញៀវទេសចរចម្រុះ​ជាតិសាសន៍​មានចំនួនជិត ១ ម៉ឺននាក់ចូលចតនៅកំពង់ផែអន្តរជាតិក្រុព្រះសីហនុ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម