ព័ត៌មានជាតិ
នាវាទេសចរណ៍ខ្នាតធំ១គ្រឿងផ្ទុកអ្នកដំណើរ ៣៣៨នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
កាលពីថ្ងៃម្សិលមិញនេះ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដែលអាចផ្ទុកភ្ញៀវទេសចរប្រមាណ ៣៣៨នាក់ មាន ២២សញ្ជាតិ មានឈ្មោះថា SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE គឺមាននាវិកចំនួនប្រមាណ ៤៤២នាក់ ស្រី៧២នាក់ មាន ៤៨សញ្ជាតិ ព្រមទាំងមានភ្ញៀវទេសចរចំនួន ៣៣៨នាក់ ស្រី ១៦៧នាក់ មាន ២២សញ្ជាតិ ក្នុងនោះ មានសញ្ជាតិអាមេរិកច្រើនជាងគេ ចំនួន ១២៧នាក់ អង់គ្លេសចំនួន ៧៨នាក់ និងអូស្រ្តាលីចំនួន ៣៣នាក់។។ នាវាមួយនេះ បានចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ និងបន្តចេញទៅប្រទេសវៀតណាម។
ជាការកត់សម្គាល់ នេះ គឺជាការចូលចតលើកទី៥ហើយរបស់នាវាអន្តរជាតិធំៗ បន្ទាប់ពីអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេលជាង ០២ឆ្នាំកន្លងមកនេះ។ នេះ គឺជាសញ្ញាវិជ្ជមានបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាធានាបានភាពធន់ និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕
ដោយ៖ ថារី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល