ព័ត៌មានជាតិ
ប្លែកមែន! បុរសម្នាក់ ចាយលុយ២ម៉ឺនដុល្លារ សង់ផ្ទះម៉ូដដូចយន្តហោះទៅតាមក្តីស្រមៃរបស់ខ្លួន
បុរសពោះម៉ាយកូន៣ដែលជាអតីតជាងសំណង់ជិត៣០ឆ្នាំ និងបច្ចុប្បន្នជាអ្នកលក់ផលិតផល បានសម្រេចនូវក្តីស្រមៃរបស់ខ្លួនតាំងពីយូរមកហើយ គឺសាងសង់ផ្ទះម៉ូដដូចយន្តហោះឲ្យប្លែកពីគេ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ និងអ្នកនិយមលេងបណ្តាញសង្គម បានសម្រុកនាំគ្នាចូលទៅទស្សនាផ្ទះម៉ូដយន្តហោះយ៉ាងច្រើនកុះករ។

ម្ចាស់ផ្ទះចម្លែកពីគេមានឈ្មោះ ច្រាច់ ពៅ អាយុ ៤៣ឆ្នាំ ជាអ្នកដើមកំណើតនៅខេត្តសៀមរាប។ លោកមានកូនប្រុសម្នាក់ និង កូនស្រី ២ នាក់ក្នុងបន្ទុក ហើយភរិយារបស់លោកបានទទួលមរណភាពតាំងពីឆ្នាំ២០១៣ មកម្លេះ។ លោក ច្រាច់ ពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះថា លោកបានចាប់ផ្តើមសាងសង់ផ្ទះម៉ូដដូចយន្តហោះនេះ ដោយធ្វើអំពីស៊ីម៉ង់ ដែលមានកំពស់២ពីម៉ែត្រ។ ផ្ទះនេះ បានចាប់ផ្តើមសាងសង់នៅអំឡុងខែមីនា ឆ្នាំ២០២២ ហើយបានសាងសង់រួចរាល់នាដើមខែមករា ឆ្នាំ ២០២៣នេះ។ លោកបន្តថា ផ្ទះយន្តហោះរបស់លោកនេះ មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន២ និងប្រើប្រាស់ ទឹកអណ្តូងស្នប់។ ផ្ទះរបស់លោកមានទីតាំង ស្ថិតនៅក្នុងភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ លោក ច្រាច់ ពៅ បានចំណាយថវិកាអស់២ម៉ឺនដុល្លារដែលជាលុយលោកបានខិតខំសន្សំជាច្រើនឆ្នាំមកហើយសាងសង់ផ្ទះម៉ូដយន្តហោះនេះ។

អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការសាងសង់ផ្ទះបែបនេះ គឺជាការទាក់ទាញដល់អ្នកទស្សនាមួយបែបដែរ។ យ៉ាងណាក៏ដោយ ជាមួយនឹងសំណង់ដ៏ស្រស់ស្អាតនេះ ប្រជាពលរដ្ឋ និងអ្នកនិយមលេងបណ្តាញសង្គម បានសម្រុកនាំគ្នាចូលទៅទស្សនាយ៉ាងច្រើនកុះករ និងបានកោតសរសើរពីស្នាដៃដែលកម្រប្រទះឃើញនៅក្នុងប្រទេស៕
ដោយ៖ កុសល








-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព