ព័ត៌មានជាតិ
មន្ត្រីយោធាម្នាក់រងការចោទថា បង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យកុមារម្នាក់ស្លាប់ និងឪពុកបាក់ជើង បែរជាប្ដឹងជនរងគ្រោះទារសំណងមួយម៉ឺនដុល្លារទៅវិញ
ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយលោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយកសាលាពលទាហានយោធភូមិភាគពិសេស បានបើករថយន្តបុកម៉ូតូជនរងគ្រោះមួយគ្រួសារ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចភូមិឃុំជ្រៃបាក់ស្រុករលាប្អៀរ បង្កឱ្យស្លាប់កូនតូចអាយុ៣ឆ្នាំម្នាក់ និងរងរបួសបាក់ជើងឪពុក ក្នុងពេលថ្មីៗនេះបែរជា ជនបង្កដាក់ពាក្យបណ្ដឹងប្ដឹងទៅតុលាការទាមទារសំណងពីជនរងគ្រោះចំនួន១ ម៉ឺនដុល្លារទៅវិញ។
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-12_06-13-40-2.jpg)
ទាក់ទងនឹងហេតុការណ៍ខាងលើនេះលោក វិន សូឡា អាយុ ២៧ ឆ្នាំ និងប្រពន្ធឈ្មោះ ស្រីមុំ អាយុ ៣៥ឆ្នាំរស់នៅភូមិទឹកចេញ ឃុំជើង គ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ១១ ខែមករាឆ្នាំ ២០២១នេះ ជាជនរងគ្រោះ បាននិយាយឱ្យអ្នកយកព័ត៌មានយើងដឹងថា គ្រួសារលោកមានកូនបីនាក់នៅក្នុងបន្ទុកប្រុសពីរ ស្រីមួយកូនស្រីច្បងអាយុ៦ឆ្នាំ និងកូនប្រុស២នាក់អាយុ៣ឆ្នាំជាកូន ភ្លោះ ។ សព្វថ្ងៃលោកមានមុខរបរជាជាងជួសជុលម៉ូតូនៅផ្ទះ ចំណែកប្រពន្ធជាកម្មកររោងចក្រកាត់ដេរ។
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-12_06-13-41-3-1024x602.jpg)
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកនិងប្រពន្ធ បាននាំកូនៗទៅ លេងនិងលោកយាយរបស់ពួកគេ ដែលមានទីលំនៅឋានក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លុះល្ងាចឡើងក៏ឌុបម៉ូតូប្រពន្ធ និងកូនត្រឡប់មកផ្ទះ ពេលបើកម៉ូតូមកដល់ចំណុចក្លោងទ្វារចូលទៅសាលាភូមិភាគ៦ នៅវេលាម៉ោងប្រមាណជាង៧យប់ ក៏ស្រាប់តែត្រូវបានរថយន្ត លោក កងប៊ុនធឿននាយកសាលាពលទាហានភូមិភាគពិសេសបានបើករថយន្តក្នុងទិសដៅបញ្ច្រាសគ្នាបត់ឆ្វេងចូលសាលាភូមិភាគពិសេសដោយមិនបានកាច់ភ្លើងស៊ីញ៉ូឡើយ មកបុកម៉ូតូក្នុងចំណែកផ្លូវរបស់លោក បណ្ដាលឲ្យកូនប្រុសតូចរបស់គាត់រងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅវះកាត់នៅមន្ទីរពេទ្យគន្ធបុប្ផា តែដោយសារស្ថានភាពធ្ងន់ធ្ងរសង្គ្រោះមិនបាន កូនរបស់គាត់ក៏បានស្លាប់នៅ ក្នុងមន្ទីរពេទ្យនោះទៅ។
ដោយឡែករូបលោកក៏បានរងគ្រោះ បាក់ជើងខាងឆ្វេងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលានៅឯទីក្រុងភ្នំពេញរយះពេល៤យប់៤ថ្ងៃទើបចេញពីមន្ទីរពេទ្យមកព្យាបាលនៅផ្ទះវិញ បច្ចុប្បន្ននេះគាត់មិនទាន់ជាសះស្បើយទេ គឺដេកនៅតែលើគ្រែមួយកន្លែងតែប៉ុណ្ណោះ។
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-12_06-13-41-1024x584.jpg)
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-12_06-13-40-3-709x1024.jpg)
ជាចុងក្រោយលោក និងប្រពន្ធ និងកូនតូចៗព្រមទាំងលោកយាយរបស់ពួកគេផង ក៏បានលើកដៃសំពះស្នើសុំ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាលោកព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង សូមជួយផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសាររបស់ពួកគាត់ ដែលបានបាត់បង់ជីវិតកូនប្រុសម្នាក់ និងលោកក៏ត្រូវពីការជើង ម្ខាង ដែលមិនអាចដើរហើររកស៊ីបាន។ តែបែរជាលោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយកសាលាពលទាហានភូមិភាគពិសេសបាន ប្តឹងទាមទារសំណងពីពួកគាត់ចំនួន១ ម៉ឺនដុល្លារទៅវិញ។
ជុំវិញហេតុការណ៍ខាងលើនេះលោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននិយាយតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ បង្កឱ្យមានកុមារតូចម្នាក់ស្លាប់ និងបុរសម្នាកើបួសបាក់ជើង តាមរបាយការណ៍របស់ លោក ឈឹម សារុន នាយការិយាល័យចរាចរណ៍ជើងគោកខេត្តកំពង់ឆ្នាំង ជាសមត្ថកិច្ចជំនាញ គឺគេមានបច្ចេកទេសត្រឹមត្រូវ និងមានរូបភាពនៅនឹងកន្លែងកើតហេតុ បញ្ជាក់យ៉ាងច្បាស់លាស់ថា ភាគីខាងរថយន្តជាអ្នកបង្កពិតប្រាកដ។ដូច្នេះរបាយការណ៍របស់សមត្ថកិច្ចគឺជាឯក សារផ្លូវការ ដោយមានការចុះហត្ថលេខាទទួលស្គាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងផងដែរដូច្នេះបើភាគីណាមិនពេញចិត្តជាមួយនឹងរបាយការណ៍របស់សមត្ថកិច្ចជំនាញលោកមានសិទ្ធិប្ដឹងបាន។
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-12_07-29-53-1-1024x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-12_06-13-40-7.jpg)
សូមរំលឹកថាកាលពីយប់វេលាម៉ោងជិត៨ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០លោក លោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន បានបើកបររថយន្ដមួយគ្រឿងម៉ាក Toyota Land cruiser ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2M-1186 បុកម៉ូតូរបស់ជនរងគ្រោះម៉ាក Honda Scoopy ពាក់ផ្លាកលេខភ្នំពេ ញ1GP-5864 ជិះគ្នា ៣នាក់ បង្កឲ្យកុមារតូចម្នាក់បានស្លាប់និងបុរសម្នាក់របួសបាក់ជើង ។តាំងពីថ្ងៃកើតហេតុ រហូតមកដល់ពេលនេះ ជនរងគ្រោះមិនទាន់ទទួលបានពន្លឺនៃយុត្តិធម៌នៅឡើយទេ បន្ទាប់ពីមន្ដ្រីនគរបាលមូលដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនទៅសាលា ដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្ដនីតិវិធីតាមច្បាប់ ដោយហេតុថា ករណីនេះបានបណ្ដាលឲ្យជនរង គ្រោះម្នាក់ស្លាប់ និងបុរសម្នាក់រងរបួសបាក់ជើងម្ខាង។
ទន្ទឹមនឹងតុលាការកំពុងបន្ដនីតិវិធី ជនរងគ្រោះក៏កំពុងរង់ចាំពន្លឺយុត្តិធម៌ផងដែរ ស្រាប់តែភាគីជនបង្ក ដែលជាមន្ដ្រីយោធាជាឧត្តមសេនីយ៍ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដោយចោទប្រកាន់ជនរងគ្រោះថា បានជិះម៉ូតូបុករថយន្ដរបស់ខ្លួន ព្រមទាំងទាមទារសំណង ១ម៉ឺនដុល្លារទៅវិញខុសពីរឿងពិត ។ ករណីនេះជនរង គ្រោះសំណូមពរស្ថាប័នយុត្តិធម៌អាចជួយផ្ដល់យុត្តិធម៌ជូនពួកគាត់ផង៕
ឈៀង ថារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-12_06-13-41-2-1024x581.jpg)
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-12_06-13-40-4.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច