ព័ត៌មានជាតិ
ផ្លូវបេតុងមួយខ្សែកំពុងស្ថាបនាត្រូវបានដាក់បញ្ចូលទៅក្នុងសូចនាករប្រណាំងទីក្រុងស្អាត
ផ្លូវបេតុងលេខ ៧៤ នៅក្នុងភូមិថ្មី ក្រុងស្ទឹងត្រែងតភ្ជាប់ពីព្រះរាជដំណាក់ស្តេចទៅដល់ផ្លូវចេញទៅស្ពានមេគង្គត្រូវបានអាជ្ញាធរខេត្តសម្រេចស្ថាបនាជាផ្លូវបេតុងថ្មីនៅដើមឆ្នាំ ២០២៣នេះ ដើម្បីដាក់បញ្ចូលទៅក្នុងសូចនាករចូលរួមប្រកួតប្រជែងទីក្រុងស្អាតឱ្យទទួលបានចំណាត់ថ្នាក់ល្អ។
លោក សាយ កុសល អភិបាលក្រុងបានបញ្ជាក់ថា៖ ផ្លូវបេតុងកំពុងស្ថាបនានេះមានប្រវែង ១ ៨០០ ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រូវបានស្ថាបនាថ្មីធំជាងផ្លូវចាស់តភ្ជាប់ពីព្រះរាជដំណាក់ស្តេចទៅដល់ផ្លូវចេញទៅស្ពានមេគង្គ ភ្ជាប់នឹងផ្លូវលេខ ០៩ ឆ្ពោះទៅខេត្តព្រះវិហារ។
លោកអភិបាលក្រុងបន្ថែមថា៖ នេះជាសមិទ្ធផលថ្មីមួយទៀតនៅដើមឆ្នាំ ២០២៣ ដែលអាជ្ញាធរខេត្តស្ទឹងត្រែងរៀបចំទីក្រុងឱ្យកាន់តែមានសោភ័ណភាព ដើម្បីត្រៀមលក្ខណៈចូលរួមប្រគួតប្រជែងទីក្រុងស្អាត ហើយប្រជាពលរដ្ឋបានងាយស្រួលធ្វើចរាចរណ៍ទៅមកផង ព្រោះផ្លូវនេះត្រូវបានពង្រីកធំជាងមុន និងមានគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង។
លោក នូ វណ្ណ ប្រធានបច្ចេកទេសស្ថាបនាផ្លូវបេតុងនេះបានបញ្ជាក់ថា៖ ផ្លូវមួយខ្សែនេះនឹងបញ្ចាប់ការសាងសង់នៅថ្ងៃទី ៣០ ខែមករានេះ ដូចនេះសូមបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវជួយសម្អាតបរិស្ថាន ហើយអ្នកមានរថយន្តធំដឹកទិនិញ ត្រូវចូលរួមគោរពតាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីយើងរួមចំណែកថែរក្សាគុណភាពផ្លូវ សម្រាប់ធ្វើចរាចរណ៍បានយូរអង្វែង។
លោកស្រី សុវណ្ណ លីដា ប្រជាពលរដ្ឋនៅភូមិថ្មីបានអះអាងថា៖ ផ្លូវមួយខ្សែនេះជាផ្លូវដែលសាងសង់ឡើងកាលពីសម័យទស្សវត្សរ៍ ៦០មកម្លេះ មានស្ថានភាពតូចចង្អៀតខូចស្ទើរទាំងស្រុង បង្កភាពលំបាកក្នុងការធ្វើចរាចរណ៍ បច្ចុប្បន្នបានអាជ្ញាធរខេត្តធ្វើថ្មីធំល្អ ប្រជាពលរដ្ឋពេញចិត្ត ព្រោះមានសោភ័ណភាពនៅតាមមុខផ្ទះ ហើយបងប្អូននឹងនាំគ្នាជួយថែរក្សា និងសម្អាតបរិស្ថានទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ ផ្លូវបេតុងប្រវែង ១ ៨០០ ម៉ែត្រនេះជាផ្លូវខ្សែទី ៣ រាប់ពីរង្វង់មូលធំក្នុងក្រុងស្ទឹងត្រែង មកប៉ែកខាងលិច ត្រូវបានដាក់បញ្ចូលទៅក្នុងសូចនាករទីក្រុងស្អាត ធ្វើឱ្យទីប្រជុំជនក្រុងមានសោភ័ណភាព និងជាផ្នែកមួយបានទាក់ទាញភ្ញៀវទេចរផងដែរ៕
អត្ថបទ៖ ងិន លីម
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច