ព័ត៌មានជាតិ
កាន់តែពិសេស អង្គរសង្ក្រាន្តឆ្នាំនេះនៅខេត្តសៀមរាប រៀបចំទស្សនីយភាព ៨ កម្មវិធីធំៗ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ ២០២៣ នេះ ឬអាចហៅម្យ៉ាងទៀតថា «ភូមិខ្ញុំ» នឹងមានរៀបចំកម្មវិធីកម្សាន្តព្រមទាំងបង្ហាញទស្សនីយលើសឆ្នាំមុនៗ ក្នុងពេលវេលាខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អបអរឆ្នាំថ្មីនេះ។

លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគម្រោងកម្មវិធី «ភូមិខ្ញុំ» បានមានប្រសាសន៍ថា «ភូមិខ្ញុំ» ឆ្នាំនេះ ត្រូវបានគិតគូររៀបចំឡើងដោយផ្ចិតផ្ចង់ និងអស្ចារ្យជាងឆ្នាំមុនៗទាំងអស់ ដោយសារតែឆ្នាំនេះ ជាខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តផង និងជាឆ្នាំដែលបានសម្រេចរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញក្រោយពីវិបត្តិកូវីដ ១៩ ដែលបានអាក់ខានដល់ការមកលេងកម្សាន្តសប្បាយរបស់ប្រជាជនកម្ពុជាកន្លងមក។ តាមរយៈព្រឹត្តិការណ៍មួយនេះ ក៏អាចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនានៅខេត្តសៀមរាបកាន់តែច្រើនកុះករផងដែរ។

លោកបានគូសបញ្ជាក់ទៀតថា «ភូមិខ្ញុំ» ឆ្នាំនេះ គ្រោងរៀបចំទស្សនីយភាពចំនួន ៨ កម្មវិធីសំខាន់ៗគឺ តំបន់ខួប ១០ឆ្នាំនៃភូមិខ្ញុំដែលប្រមូលផ្តុំដោយវត្ថុយក្សទាំងអស់ឡើងវិញ និងជាស្នាដៃរបស់កូនខ្មែរពិតៗ។

ទស្សនីយភាពសំខាន់ៗ ដែលនឹងមានរៀបចំក្នុងកម្មវិធីអង្គរសង្ក្រាន្ត«ភូមិខ្ញុំ» មានដូចជា៖
-គម្រោងផ្ទះមរតកដូនតា ដែលនឹងបង្ហាញនូវការសម្ដែងចាប៉ីដងវែង ពិណបុរាណ តួអង្គលម្អិតល្ខោនខោល ការប្រគំភ្លេងខ្មែរបុរាណ គួបផ្សំទាំងការរាំកម្សាន្តប្រជាប្រិយដោយក្រុមស្គរដៃផងដែរ។
-គម្រោងផ្ទះសេដ្ឋី ក៏មាននូវសកម្មភាពទាក់ទាញដូចជា ការដង្ហែក្បួនសេដ្ឋីក្នុងភូមិ ការប្រកួតគុន ល្បុក្កតោ តំណាងឲ្យកងការពារលោកសេដ្ឋី សកម្មភាពប្រចាំថ្ងៃរបស់ភរិយា និងអ្នកបម្រើក្នុងផ្ទះសេដ្ឋី។
-ផ្ទះនំខ្មែរ នេះក៏ជាគម្រោងមួយដែលទាក់ទាញមហាជនផងដែរ។ ដោយអ្នកជំនាញធ្វើនំខ្មែរ នឹងបង្ហាញពីដើមដល់ចប់អំពីរបៀបធ្វើនំបញ្ចុកខ្មែរ ការស្លទឹកនំ របៀបធ្វើនំផ្លែអាយ នំច័ក្កច័ន ដាល់អំបុក។ ល ។ ហើយកម្មវិធីទាំងនេះ ជាការនាំមកវិញនូវសកម្មភាព និងស្នាដៃរបស់ខ្មែរបុរាណមកបង្ហាញឡើងវិញ។
-សាលាឆទាន ជាអគារសាសនាតំណាងការគោរពបូជា ភាពស្មោះត្រង់ និងប្រពៃណីទម្លាប់ដ៏ល្អឥតខ្ចោះរបស់បុព្វបុរសខ្មែរក្នុងតំបន់អង្គរ ដែលកំពុងបន្តរស់នៅនាពេលបច្ចុប្បន្ន។ បន្ថែមពីនេះក៏មាន កម្មវិធីពូនភ្នំខ្សាច់ កម្មវិធីលើកទង់ ឆាកហ៊ោ ក្មេងៗកោរជុក ទុកកំប៉ោយរត់លេង ជិះសេះធាងចេក យាយៗ ស្លៀកក្បិន ពិសាស្លាម្លូ លក់ធូបក្រអូប ចាក់ចេក។ ល។ ដែលសុទ្ធសឹងនាំមកបង្ហាញជូនក្នុងសាលាឆទានទាំងអស់។
-ផ្សារខ្មែរ ជាកូនផ្សារតូច ក្នុងភូមិ ដែលនឹងដាក់តាងលក់ម្ហូបអាហារ នំចំណី ជារបៀបខ្មែរបុរាណ និងហាងសិប្បកម្មចម្លាក់ សំលៀកបំពាក់ខ្មែរ អបអរពិធីចូលឆ្នាំ ក៏មាននៅក្នុងផ្សារខ្មែរទៀតផង។
-ឆាកធំ ជាកម្មវិធីប្រមូលផ្តុំដោយការសម្ដែងរបាំបុរាណ ច្រើនទម្រង់ ទស្សនីយភាពល្ខោនយីកេ ល្ខោនបាសាក់ ល្ខោនខោល អក្សរសិល្បនិទានរឿង សិល្បៈសៀកខ្មែរ និងផ្សេងៗទៀត ដែលប្រមូលផ្តុំដោយសិល្បករ សិល្ប ការិនីអាជីពរាប់ រយនាក់ សម្ដែងរយៈពេល ៣ថ្ងៃជាប់គ្នា។

ជាងនេះទៀត ក៏មានរោង DJ ដែលនឹងចាក់បទរាំងវង់ រាំចង្វាក់ប្រជាប្រិយខ្មែរ គ្រប់ប្រភេទ ជូនមហាជនរាំលេងកម្សាន្តផងដែរ៕
ដោយ៖ ថារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ