ព័ត៌មានជាតិ
អ្នកជំនាញពន្យល់ពីហានិភ័យ នៃកម្ចីតាម អនឡាញ
សេវាកម្ចីតាមប្រព័ន្ធអនឡាញ មានលក្ខខណ្ឌចរចាងាយៗ តែមានអត្រាការប្រាក់ខ្ពស់ និងមិនមានការទទួលស្គាល់ ពីអាជ្ញាធរនោះទេ ពោលគឺភាគច្រើនជាប្រភេទកម្ចីមិនស្របច្បាប់ មិនមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់សេវាកម្ចីប្រភេទនេះ អាចប្រឈមនឹងការកើនឡើងខ្ពស់នៃការប្រាក់ រហូតហួសសមត្ថភាព។
លោក ម៉ែន ភក្តី ក្តី ប្រធាននាយកដ្ឋានគ្រប់គ្រង និងវិភាគម៉ាក្រូនៃធនាគារជាតិនៃកម្ពុជា បានអះអាងបែបនេះ នៅក្នុង បទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មីនាពេលថ្មីៗនេះ។

អ្នកជំនាញរូបនេះ បានបង្ហាញក្តីព្រួយបារម្ភ បន្ទាប់ពីឃើញមានការផុសផុលប្រើប្រាស់ សេវាកម្ចីតាមប្រព័ន្ធអនឡាញខ្លាំង ពិសេសក្នុងឆ្នាំ២០២១-ឆ្នាំ២០២២ (ក្នុងបិរបថកូវីដ) ដោយសារតែអ្នកដែលប្រើប្រាស់សេវាកម្ចីមិនស្របច្បាប់ទាំងនោះ មិនបានគិតគូរពីបញ្ហាប្រឈមឡើយ។ ពាក់ព័ន្ធនឹងការប្រឈមនេះ លោកបន្ថែមថា កម្ចីអនឡាញ មានអត្រាការប្រាក់ខ្ពស់ ហើយប្រសិនបើអ្នកទទួលកម្ចីនោះ បង់ប្រាក់មិនតាមពេលកំណត់ (លើសតែ ១ថ្ងៃ) ការប្រាក់នឹងកើនឡើងភ្លាម ដោយគ្មានការយោគយល់ឡើយ។
បើតាម លោក ម៉ែន ភក្តី ករណីនេះធ្លាប់កើតឡើងរួចទៅហើយកាលពីអំឡុងឆ្នាំ២០១៨ ហើយធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយអគ្គសន្នងការដ្ឋាននគរបាលជាតិ បង្កើតក្រុមការងារ ដោះស្រាយលើករណីនេះជាហូរហែរ។

លោកគូសបញ្ជាក់ថា ការផ្តល់កម្ចីតាមប្រព័ន្ធអនឡាញទាំងអស់នោះ ពុំមែនជាការកម្ចីបែបស្របច្បាប់ទេ ព្រោះធនាគារស្របច្បាប់ គឺមាននិតិវិធីត្រឹមត្រូវក្នុងការផ្តល់ឥណទាន ពោលគឺមានអត្រាការប្រាក់ត្រឹមត្រូវ តាមការកំណត់ របស់ក្រសួងយុត្តិធម៌ និងការផ្តល់កម្ចីឥណទាន ក៏ស្របទៅតាមលទ្ធភាពអ្នកទទួលកម្ចី។
ដោយមើលឃើញករណីនេះ លោក ម៉ែន ភក្តី លើកទឹកចិត្តឱ្យសាធារណជនទាំងអស់ គប្បីប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ (អាជ្ញាធរទទួលស្គាល់) ដើម្បីបង្ការបញ្ហាការកើនឡើងនៃការប្រាក់ ឬអាចមានការគំរាមកំហែងតាមរូបភាពផ្សេងៗជាដើម៕
អត្ថបទ៖ សុធាវី

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង