ព័ត៌មានជាតិ
អ្នកនាំពាក្យបក្សប្រជាជន៖ ៥ឆ្នាំខាងមុខ តម្រូវការធនធានជំនាញក្នុងវិស័យកសិកម្មនឹងមានទីផ្សារខ្ពស់
![](https://www.kampucheathmey.com/wp-content/uploads/2023/01/316060660_129096616652071_8610035082146940618_n-1024x683.jpg)
គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមច្បាស់លាស់ ជាពិសេសលើវិស័យកសិកម្ម។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ផលប្រយោជន៍កសិកម្ម ដែលនឹងទទួលបាននារយៈពេល ៥ឆ្នាំទៀត គឺរាជរដ្ឋាភិបាល មានគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមច្បាស់លាស់។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/115542-3.jpg)
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផល នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២២ លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ថា គណបក្សប្រជាជន ចង់ពញ្ញាក់ស្មារតីដល់យុវជន ដែលជាធនធានមនុស្សស្ថិតក្នុងជំនាញកសិកម្មឱ្យរីករាយចំពោះការទទួលបានផលប្រយោជន៍ពីការសិក្សារបស់ខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/327066888_732289214892060_7177307488623943941_n-1024x683.jpg)
លោកបន្ថែមដូច្នេះថា« អ្វីដែលយើងជំរុញនោះ គឺប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងការផ្គត់ផ្គង់គ្រប់គ្រាន់ រដ្ឋត្រូវធានាឱ្យមានសន្តិសុខទីផ្សារ។ ដូច្នេះ ទាំងសន្តិសុខទីផ្សារ ទាំងការផលិតកសិកម្ម ត្រូវធ្វើទៅតាមគោលដៅភូមិសាស្រ្ត។ ទន្ទឹមនឹងនេះ យើងត្រូវការធនធានមនុស្សយ៉ាងច្រើន ទាំងផ្នែកប្រពលវប្បកម្ម ផ្នែកវារីវប្បកម្ម និងវិស្វករកសិកម្មជាដើម»។
មន្រ្តីជាន់ខ្ពស់រូបនេះ បាននិយាយថា គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូល បានដាក់ចេញគោលនយោបាយកសាងកម្ពុជា ពីប្រទេសកសិកម្ម ទៅជាប្រទេសកសិ-ពាណិជ្ជកម្ម។ បើតាមលោក សួស យ៉ារ៉ា ពាក្យថា កសិ-ពាណិជ្ជកម្មនេះ មានន័យថា ធនធានមនុស្សទាំងអស់នឹងត្រូវប្រើទៅតាមជំនាញ តាមភូមិសាស្រ្តរបស់ខ្លួន បម្រើដល់ប្រជាជនតាមតំបន់នីមួយៗ ដើម្បីផលិតផ្គត់ផ្គង់ទីផ្សារ ដែលមានតម្រូវការពិតប្រាកដ។ លោកសង្កត់ធ្ងន់ថា« កន្លងមក មុនយើងផលិតគ្រាន់តែសម្រាប់ហូបខ្លួនឯងទេ តែឥឡូវនេះ យើងនឹងផលិតដើម្បីនាំចេញ»។
ជាមួយគ្នានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងដែរថា ក្នុងគោលនយោបាយរបស់គណបក្សពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ នឹងមានការជំរុញបន្ថែមលើគ្រប់វិស័យទាំងអស់ ពិសេសលើផ្នែកកសិកម្ម។ លោកថា ផ្នែកកសិកម្មនេះ កម្ពុជា មានរាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែវិស័យនេះ នៅតែជួបបញ្ហាចោទ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនត្រូវតែដោះស្រាយ។ លោកបន្តដូច្នេះថា« យើងខិតខំដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាកសិករយើង ដែលមានចំនួនរហូតដល់ ៨០ភាគរយ ដែលយើងកត់សម្គាល់ថា មានតួនាទីសំខាន់ក្នុងដំណើរសេដ្ឋកិច្ចសង្គមរបស់យើង។ ដូច្នេះហើយទើបយើងផ្តោតសំខាន់ទៅលើ កសិករ ដើម្បីកែច្នៃផលិតផលរបស់យើង កុំនៅអភិរក្សនិយមច្រើនឆ្នាំតទៅទៀត»។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/Thumbnail-Recovered-1024x537.jpg)
លោក សុខ ឥសាន បានបន្ថែមទៀតថា រដ្ឋាភិបាល បានខិតខំបណ្តុះបណ្តាអ្នកបច្ចេកទេសទៅតាមភូមិឃុំ ឱ្យគ្រប់នៅទូទាំងប្រទេស ដើម្បីណែនាំពន្យល់កសិករ អំពីបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ធ្វើយ៉ាងណាឱ្យផលិតផលកើតចេញពីវិស័យកសិកម្មនេះ មានលក្ខណៈជាស្តង់ដារអន្តរជាតិ ទើបអាចនាំចេញទៅក្រៅប្រទេសបាន។ នេះជាទស្សនវិស័យរបស់គណបក្សប្រជាជន ដែលជាកិច្ចសន្យានយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភាខាងមុខនេះ។ លោក ឥសាន បានសង្កត់ធ្ងន់ថា ពេលឈ្នះឆ្នោតអណត្តិថ្មីនេះ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមអនុវត្តបន្ទាន់ភ្លាមៗលើកិច្ចការងារនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/324568064_1380522532759846_7627718317830180989_n-1-1024x683.jpg)
រាជរដ្ឋាភិបាល បាននិងកំពុងគិតគូរបង្កើតសមាគមកសិករ ដើម្បីចៀសវាងឈ្មួញបន្ទាបថ្លៃផលិតផលកសិកម្ម និងដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាពជាមួយឈ្មួញ។ ហើយរដ្ឋបានត្រៀមថវិកាបម្រុងសម្រាប់ទិញកសិផលរបស់កសិករ កុំឱ្យឈ្មួយឆ្លៀតឱកាសបន្ទាបថ្លៃផងដែរ។ នេះគឺជាការគាំពាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការអនុវត្តនាពេលឆាប់ៗខាមុខនេះ៕ នេះជាការគូសបញ្ជាក់របស់លោក សុខ ឥសាន៕
![](https://www.kampucheathmey.com/wp-content/uploads/2023/01/72989e56-e1ac-474e-95c1-e0df4f6548c9.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?