ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី ជាសាមញ្ញជនកម្ពុជាទី១ ដែលជួបសម្តេច ប៉ាប និងថ្លែងសារពិសេសនៅសភាម៉ូណាកូ
អ្នកឧកញ៉ា គួច ម៉េងលី ស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន និងព្រះតេជព្រះគុណ សាន សុជា កាលពីពេលថ្មីៗនេះ បានចំណាយពេលជាងមួយសប្តាហ៍និមន្ត និងធ្វើដំណើរទៅតំបន់អឺរ៉ុប ដើម្បីចូលគល់សម្តែងការគួរសមជាមួយសម្តេច ប៉ាប ហ្វ្រង់ស៊ីស។ សម្រាប់អ្នកឧកញ៉ា គួច ម៉េងលី គឺនេះជាលើកដំបូងសម្រាប់រូបលោកហើយ និងជាសាមញ្ញជនទី១របស់កម្ពុជាដែលទទួលបានឱកាសជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច ប៉ាប ហ្វ្រង់ស៊ីស និងថ្លែងសារពិសេសនៅក្នុងសភាម៉ូណាកូ។

អ្នកឧកញ៉ា គួច ម៉េងលី និងព្រះតេជព្រះគុណ សាន សុជា បាននិមន្ត និងចូលគាល់សម្តេច ប៉ាប ហ្រ្វង់ស៊ីស ដែលជាមេដឹកនាំសាសនាកាតូលិកនៅបុរី វ៉ាទីកង់ ស្ថិតនៅក្នុងប្រទេសអ៉ីតាលី។ មែនទែនទៅ នៅក្នុងទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបនេះ គឺអ្នកឧកញ៉ា គួច ម៉េងលី និងព្រះតេជព្រះគុណ សាន សុជា មានជំនួប៤សំខាន់ៗ គឺទី១ មុននឹងចូលគាល់សម្តេចប៉ាប អ្នកឧកញ៉ា គួច ម៉េងលី និងព្រះតេជព្រះគុណ សាន សុជា មានជំនួបជាមួយនឹងមន្ត្រីក្រសួងអន្តរសាសនានៃបុរីវ៉ាទីកង់ ដែលនិយាយពីជំនឿ សេរីភាពនៃការជឿ និងបញ្ហាបរិស្ថានផ្សេងៗ។
បន្ទាប់មក គឺការចូលគាល់សម្តេចប៉ាប ដោយពិភាក្សាពីបញ្ហាដូចនឹងជួបជាមួយក្រសួងអន្តរសាសនានៃបុរីវ៉ាទីកង់ដូចគ្នាដែរ ប៉ុន្តែ អ្នកឧកញ៉ា បានបញ្ជ្រាបបន្ថែមពីស្ថានភាព ថតភាព និងច្បាប់ទម្លាប់នៅកម្ពុជា បន្ទាប់ពីបានរួចផុតពីសង្គ្រាមឈានមកដល់សម័យសន្តិភាពនេះ។ ដ្បិតជួបគ្នាជាលើកទី១ ប៉ុន្តែ កិច្ចពិភាក្សាផ្លាស់ប្តូរគំនិតគ្នារវាងអ្នកឧកញ៉ា គួច ម៉េងលី ព្រះតេជព្រះគុណ សាន សុខា និងសម្តេច ប៉ាប ប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាល និងដំណើរការយ៉ាងរលូនល្អ។

បន្ទាប់ពីជួបសម្តេច ប៉ាប អ្នកឧកញ៉ា គួច ម៉េងលី ក៏បានទៅជួបជាមួយនឹងថ្នាក់ដឹកនាំអង្គការមនុស្សធម៌ ការីតាស ដែលជាអង្គការទទួលជនភៀសខ្លួនឆ្លងចូលប្រទេសអ៉ីតាលីដោយខុសច្បាប់នៅព្រំដែនប្រទេសម៉ូណាកូ និងប្រទេសអ៉ីតាលី។ ក្នុងជំនួបនោះ អ្នកឧកញ៉ា គួច ម៉េងលី ក៏បានចែករំលែកនូវបទពិសោធផ្សេងៗក្នុងនាមលោកធ្លាប់ជាជនភៀសខ្លួនមួយរូប។ មិនតែប៉ុណ្ណោះ លោក ក៏បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៥ពាន់អឺរ៉ូ ទៅដល់អង្គការមនុស្សធម៌ ការីតាស ព្រមទាំងលើកទឹកចិត្តឱ្យជនភៀសខ្លួនទាំងឡាយត្រូវតស៊ូបន្តទៅមុខទៀត។ ក្រោយពីបរិច្ចាគដល់ជនភៀសខ្លួននេះ អ្នកឧកញ៉ា គួច ម៉េងលី បានសម្តែងមោទនភាពយ៉ាងខ្លាំង ក្នុងនាមលោកដែលធ្លាប់ជាជនភៀសខ្លួនមួយរូប មានឱកាសជួបសំណេះសំណាលជាមួយជនភៀសខ្លួនបរទេសផ្សេងៗទៀត ព្រមទាំង បានចែករំលែក និងជួយឧត្ថម្ភទៅដល់ពួកគេ។

បន្ទាប់ពីជួបជាមួយជនភៀសខ្លួន អ្នកឧកញ៉ា គួច ម៉េងលី បានជួបជាមួយប្រធាន និងសមាជិកសភានៃប្រទេសម៉ូណាកូ ដោយត្រួវបានអនុញ្ញាតឲ្យឡើងថ្លែងសន្ទរកថាពិសេសស្តីពីស្ថានភាពនៅប្រទេសកម្ពុជា និងបញ្ហាបរិស្ថានផ្សេងៗ។ ក្នុងពេលនោះ អ្នកឧកញ៉ា ក៏បានសំណូមពរទៅប្រទេសផ្សេងៗឱ្យចូលរួមទប់ស្កាត់បញ្ហាដែលសកលលោកកំពុងជួបប្រទះទាំងអស់គ្នាផងដែរ។ ដំបូងឡើយ ជំនួបនៅប្រទេសម៉ូណាកូ អ្នកឧកញ៉ាត្រូវជួបជាមួយព្រះមហាក្សត្រម៉ូណាកូ ប៉ុន្តែដោយសារមានបញ្ហាមួយចំនួន ក៏ត្រូវបានខកខាន។ នេះ គឺជាលើកទីមួយហើយដែលសភាម៉ូណាកូ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរបានថ្លែងសន្ទរកថាយ៉ាងដូច្នេះ។


ដោយឡែក ជំនួបចុងក្រោយ គឺការជួបជុំរបស់អ្នកឧកញ៉ា ជាមួយជនជាតិខ្មែរនៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រមាណ៥០០នាក់ ដែលលើកឡើងពីបញ្ហាផ្សេងៗ ជាពិសេស សាសនា បរិស្ថាន និងកង្វល់ដែលខ្លួនកំពុងតែជួបប្រទះ។ ក្នុងកិច្ចពិភាក្សាគ្នានោះ អ្នកឧកញ៉ា គួច ម៉េងលី បានបង្ហាញ និងពន្យល់ដល់ប្រជាពលរដ្ឋខ្មែរនៅទីនោះ ឲ្យបានដឹង និងយល់ច្បាស់ពីស្ថានភាពរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំង ធ្វើឱ្យពួកគេបានផ្លាស់ប្តូរគំនិតដែលធ្លាប់តែគិតថា កម្ពុជា ជាប្រទេសគ្មានសន្តិសុខ មកដឹងយ៉ាងច្បាស់ពីប្រទេសកម្ពុជាដែលកំពុងមានសុខសន្តិភាពយ៉ាងពេញលេញ។


គួរគប្បីជម្រាបជូនថា អ្នកឧកញ៉ា គួច ម៉េងលី គឺជាសាមញ្ញជនទី១ តែជាជនជាតិកម្ពុជាទី៤ហើយដែលបានជួបសម្តែងការគួរសមដោយផ្ទាល់ជាមួយនឹងសម្តេច ប៉ាប។ កន្លងមក ពោល គឺនៅក្នុងឆ្នាំ ១៩៥០ សម្តេច ព្រះនរោត្តម សីហនុព្រះបរមរតនកោដ្ឋ បានយាងចូលជួបសម្តេច ប៉ាប ជាលើកដំបូងបំផុត។ ក្រោយមក នៅឆ្នាំ ១៩៨៦ សម្តេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ ក៏បានយាងចូលជួបសម្តេច ប៉ាប ផងដែរ។ លុះចូលដល់ឆ្នាំ២០២៣នេះ មានព្រះតេជព្រះគុណ សាន សុជា និងអ្នកឧកញ៉ា គួច ម៉េងលី តំណាងឱ្យប្រទេសកម្ពុជា បាននិមន្ត និងអញ្ជើញចូលជួបសម្តេច ប៉ាប ហ្វ្រង់ស៊ីស នៅបុរី វ៉ាទីកង់ ប្រទេសអ៉ីតាលី ដែលពិភាក្សាផ្តោតលើបញ្ហាសាសនា និងបរិស្ថាន៕


ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ