ព័ត៌មានជាតិ
លោកបណ្ឌិត គិន ភា ប្រាប់មូលហេតុដែលនាំ អ៊ុយក្រែន ចង់ចូល ណាតូ
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ បានលើកឡើងថា មិនមែននៅសុខៗ ប្រទេសអ៊ុយក្រែន ចង់ចូលក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ទេ ដោយវាមានកត្តាខាងក្នុង និងកត្តាខាងក្រៅ។

នៅក្នុងកម្មវិធីកិច្ចពិភាក្សា រៀបចំឡើងដោយសារព័ត៌មានកម្ពុជាថ្មី ស្ដីពី តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចនឹងបញ្ចប់ដោយរបៀបណា? កាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោកបណ្ឌិត គិន ភា បានរំលឹកថា ក្រោយពេលដួលរលំ នៃអតីតសហភាពសូវៀត គឺ រុស្ស៊ី និង អ៊ុយក្រែន រស់នៅជាមួយគ្នាដោយសុខដុមរមនាទេ។ ប៉ុន្តែបន្តិចម្ដងៗ លោកខាងលិច ដែលដឹកនាំដោយ សហរដ្ឋអាមេរិក បានព្យាយាមបញ្ចុះបញ្ចូល អ៊ុយក្រែន ដើម្បីឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន។

ដូច្នេះដើម្បីឲ្យ អ៊ុយក្រែន ស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន សហរដ្ឋអាមេរិក បានខិតខំដាក់ចេញនូវការខិតខំប្រឹងប្រែង ៣ ចំណុច ដូចជា ៖
ទី១-ធ្វើយ៉ាងណារុញ អ៊ុយក្រែន ឲ្យក្លាយទៅជាសមាជិក EU សហភាពអឺរ៉ុប។ ទី២- រុញ អ៊ុយក្រែន ឲ្យចូលជាសមាជិក ណាតូ។ ទី៣-ឲ្យ អ៊ុយក្រែន ក្លាយជាប្រទេសមួយដែលគាំទ្រលទ្ធិប្រជាធិបតេយ្យសេរីបែបលោកខាងលិច។ ៣ ចំណុចនេះ ជាកត្តាដែលជំរុញឲ្យ អ៊ុយក្រែន ចង់ចូល ណាតូ។ ហើយតាមរយៈ ៣ ចំណុចនេះ គឺរុញចូលទៅដល់នយោបាយផ្ទៃក្នុងរបស់ អ៊ុយក្រែន តែម្ដង។ នេះជាការមើលឃើញរបស់លោកបណ្ឌិត គិន ភា។

អ្នកវិភាគរូបនេះ បានលើកឡើងដែរថា «យើងឃើញរាល់ពេលប្រធានាធិបតី អ៊ុយក្រែន ដែលមាននិន្នាការ រុស្ស៊ី តែងតែមានកុបកម្ម និងបដិវត្ត។ យើងឃើញបដិវត្តទឹកក្រូច នៅអ៊ុយក្រែននេះ គឺមិនមែនរឿងកត្តាផ្ទៃក្នុងតែឯងទេ។ គឺការលូកដៃខាងក្រៅ អញ្ចឹងទេ ខ្ញុំគិតថា អ៊ុយក្រែន ដែលចង់ចូល ណាតូ នោះ គឺមានការរុញពីកត្តាខាងក្រៅនោះជាកត្តាកំណត់។ រីឯកត្តាខាងក្នុងនោះក៏មានដែរ មិនអតទេ។ នៅពេលគេឃើញ សហព័ន្ធរុស្ស៊ី កាន់តែពង្រីកឥទ្ធិពលរបស់ខ្លួន ជាពិសេសពង្រីកដែនសន្តិសុខរបស់ខ្លួនកាន់តែខ្លាំងឡើង អញ្ចឹងគឺរដ្ឋជាអតីតសហភាពសូវៀត ដែលនៅអឺរ៉ុបខាងកើតភាគច្រើន បានចូលជាសមាជិកណាតូ សូម្បីរដ្ឋនៅបាល់តិក ក៏បានចូលជាសមាជិកណាតូដែរ។
ដូច្នេះគឺជាការរុញឲ្យប្រជាជនអ៊ុយក្រែនមួយចំនួន មិនមាននិន្នាការគាំទ្រ រុស្ស៊ី ដែលមាននិន្នាការលោកខាងលិចខ្លាំងនោះ គឺរុញឲ្យមានចរន្ត នៃការប៉ុនប៉ងចង់ចូលជាសមាជិកណាតូ របស់ អ៊ុយក្រែន ដែលគេចាត់ទុកថា ណាតូ គឺជាខែលសន្តិសុខដ៏មានឥទ្ធិពលដើម្បីទប់ទល់ជាមួយនឹងរុស្ស៊ី»៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ