Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ស្នើ​សាកល្បង​ដាក់​ប្រព័ន្ធ 5G ​មុន​គេ នៅក្នុង​បុរីប៉េងហួតបឹងស្នោរ​

បានផុស

នៅ

​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹង​ស្នេីសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណេីរសេវា​ 5G នៅបុរីប៉េងហួតមុនគេ​​នៅ​ពេល​អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លើកឡើង​ក្នុង​ពេល​ចុះពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងបុរីប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីពេល​ថ្មីៗ​នេះ​​ថា លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន​ឲ្យ​ដឹង​ថា លោក​នឹង​លើកសំណើ​ទៅ​រាជរដ្ឋាភិបាលក្នុងការសាកល្បង​ដំណេីរសេវា​ 5G នៅបុរីប៉េងហួតមុនគេ​នាពេលខាង​មុខ។ ជាមួយ​គ្នានេះ លោក​ក៏​ស្នើ​ដល់​អ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រេីបានទាំង​ 4G និង​ 5G​ ឱ្យបានកាន់តែច្រេីន​ ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ម៉ឺនគ្រឿង។

កន្លងទៅនេះ បញ្ហា​សេវា​ទូរសព្ទ​រអាក់រអួល​នៅ​តាម​បុរី​ បាន​បង្ក​ការ​រំខាន​និង​ប៉ះពាល់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​ជាច្រើន។ ​បញ្ហា​នេះប្រមុខ​រដ្ឋាភិបាល​បាន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលុបចោលរាល់​កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខឲ្យទៅក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវាអ៊ីនធើណេតនៅគ្រប់បុរីទាំងអស់។

ឆ្លើយតប​ដើម្បីរក​ដំណោះស្រាយ​ដល់​អ្នកប្រើប្រាស់ រដ្ឋមន្រ្តីក្រសួង​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏​បានបង្កើតក្រុមការងារចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។ បន្ថែមលើ​នេះ​ ក្រសួងក៏​បាន​ទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Drive Test)​ សម្រាប់ធ្វើការវាស់ស្ទង់​គុណភាពសេវា ដើម្បីជំរុញឱ្យប្រតិបត្តិករកែលំអរសេវា ឬ​វិនិយោគបន្ថែម។

តាមរយៈជោគជ័យ​ក្នុង​ការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោរ​ ក្រសួងប្រៃសណីយ៍​នឹងយកទៅអនុវត្តនៅតាមបុរីផ្សេងទៀត​ ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង១៤​ ក្នុងរាជធានីភ្នំពេញ​ ដោយចាប់ផ្ដេីមពីខណ្ឌដូនពេញមុន​គេ។

លោក ជា វ៉ាន់ដេត​បាន​បញ្ជាក់ថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាព​នៃការប្រើប្រាស់ ក្រសួង​បានដាក់ឱ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទនិងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬ​អ៊ីនធឺណិត​មានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា ដើម្បីប្តឹងតវ៉ានិងស្វែងរកដំណោះស្រាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម