ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំង ដាក់ផែនការស្ថាបនាផ្លូវតភ្ជាប់តំបន់ទេសចរណ៍សក្តានុពល
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា នៅក្នុងខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ប្រមាណ ២៤ កន្លែង ក្នុងនោះតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមាន ១០ កន្លែង និងតំបន់ទេសចរណ៍ធម្មជាតិមាន ១៤ កន្លែង។
លោកស៊ុន សុវណ្ណារិទ្ធិ លើកនៅក្នុងសន្នសីទជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តកាលពីសប្តាហ៍មុនថា អាជ្ញាធរខេត្តមានគម្រោងស្ថាបនាផ្លូវភ្ជាប់ពីទីតាំងទេសចរណ៍មួយកន្លែងទៅមួយកន្លែងទៀត ដើម្បីបង្កលក្ខណៈងាយស្រួលនិងកាត់បន្ថយពេលវេលាធ្វើដំណើររបស់ភ្ញៀវទេសចរ។ គម្រោងផ្លូវដែលរដ្ឋាភិបាលគ្រោងសាងសង់មានផ្លូវចេញពីរមណីយដ្ឋានច្រកល្អៀង ភ្ជាប់មកកាន់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ហើយភ្ជាប់មករមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល។

ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ប្រកបដោយសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរដូចជា នៅស្រុកទឹកផុសមានរមណីយដ្ឋានទេសចរណ៍ ៣ កន្លែង ហើយនៅកំពង់លែងក៏មានទឹកជ្រោះសម្រាប់ភ្ញៀវទេសចរអាចទៅលេងកម្សាន្តបានផងដែរ។ បន្ថែមពីនេះ ខេត្តកំពង់ឆ្នាំងក៏នៅមានកោះប្រមាណជាង ៥០ កោះ គួបផ្សំទាំងវត្តអារាម ទីតាំងប្រវត្តិសាស្ត្រមួយចំនួនទៀត។

លោកអភិបាលខេត្តបានបន្តថា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលបានឱ្យក្រុមហ៊ុនវិនិយោគតំបន់ទេសចរណ៍មួយកន្លែងនៅក្នុងផ្ទៃដីប្រមាណ ៦០០ហិកតា ដើម្បីអភិវឌ្ឍរៀបចំទៅកន្លែងទេសចរណ៍បែបធម្មជាតិ ដូចជាការជិះខ្សែរ៉តលើកំពូលភ្នំ និងមានគ្រប់សេវាផ្សេងទៀត។
ជាមួយគ្នានេះរដ្ឋបាលខេត្ត ក៏កំពុងជំរុញនៅក្នុងការអនុវត្តតំបន់ទេសចរណ៍ធម្មជាតិឱ្យកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត និងសហការជាមួយដៃគូក្រុមហ៊ុនវិនិយោគផ្សេងៗ ដើម្បីកែឆ្នៃតំបន់កោះ តំបន់ភ្នំ តំបន់ផ្សេងៗ ក៏ដូចជាផ្នែកវារីវប្បកម្មផងដែរ ព្រោះតំបន់ទាំងអស់នេះសុទ្ធតែជាផ្នែកមួយនិងជាគោលដៅអាចទាក់ទាញទេសចរបាន។

លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា គម្រោងសាងសង់កំពង់ផែពហុបំណងរបស់រដ្ឋាភិបាល ក៏នឹងជួយរុញច្រានវិស័យផ្លូវទឹកឱ្យមានការរីកចម្រើនទៅមុខមួយកម្រិតទៀត៕
ដោយ៖ ថារី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ