Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី កំពុងឲ្យអ្នកជំនាញផ្នែកអក្សរសាស្រ្ដជួយពិនិត្យមើលអក្ខរាវិរុទ្ធ

បានផុស

នៅ

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា មកដល់ពេលនេះ ច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី កំពុងឲ្យក្រុមអ្នកជំនាញផ្នែកអក្សរសាស្រ្ដជួយពិនិត្យមើលអក្ខរាវិរុទ្ធ បន្ទាប់ពីបានឆ្លងផុតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០​២៣ កាលពីព្រឹកថ្ងៃទី ៣០ ខែមករានេះថា ច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី បានឆ្លងផុតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកហើយ និងកំពុងស្ថិតក្នុងដៃក្រុមអ្នកជំនាញផ្នែកអក្សរសាស្រ្ដ ដើម្បីឲ្យជួយពិនិត្យអក្ខរាវិរុទ្ធ។

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងបែបនេះថា «ឥឡូវច្បាប់ថ្មីហ្នឹង បានឆ្លងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចរាល់អស់ហើយ…ហើយអម្បាញ់មិញឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា យើងកំពុងតែបញ្ជូនទៅក្រុមអក្សរសាស្រ្ដ ដើម្បីជួយពិនិត្យមើលអក្សរអក្ខរាវិរុទ្ធ អីឲ្យ​ច្បាស់​លាស់ រួចហើយខ្ញុំនឹងសរសេរសំបុត្រមួយស្នើទៅសម្ដេចប្រមុខរដ្ឋាភិបាល ដើម្បីសុំដាក់ឆ្លងច្បាប់ ចរាចរណ៍ថ្មីនេះ»។

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេច ចង់ឃើញច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មីនេះ ឆ្លងផុតក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងអំឡុងត្រីមាសទីមួយឆ្នាំ ២០២៣នេះ។ នៅពេលច្បាប់ថ្មីនេះ ចូលជាធរមាន សម្ដេច ស ខេង​ សង្ឃឹមថា អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បានច្រើន។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីសង្ឃឹមបែបនេះថា «ខ្ញុំសង្ឃឹមអញ្ចឹង ពីព្រោះថា ដោយសារច្បាប់ចាស់ហ្នឹង វាមានចំណុចមួយចំនួនដែលវាអត់ស្រប ហើយក៏ពេលហ្នឹង គឺបញ្ហាខ្លះវាមិនទាន់លេចឡើង យើងអត់ទាន់ចែងក្នុងច្បាប់ទេ ឧទាហរណ៍ថា ទាក់ទងនឹងការប្រើប្រាស់ផ្លូវល្បឿនលឿនអី ជាដើម»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឲ្យស្របតាមការអភិវឌ្ឍរីចម្រើនរបស់កម្ពុជា។ បើតាមសម្ដេចក្រឡាហោម ស ខេង មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា មិនធ្វើវិសោធនកម្មច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន ពីព្រោះត្រូវធ្វើវិសោធនកម្មជាង ៥០ភាគរយឯណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១១ នាទីutes មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៤៤ នាទីutes មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២០ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៤៤ នាទីutes មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម