Connect with us

ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ផ្តល់ទស្សនទាន៦ចំណុច​ដល់និស្សិតជ័យលាភីជិត ៤ពាន់នាក់​នៅសកលវិទ្យាល័យស្វាយរៀង

បានផុស

នៅ

(ស្វាយរៀង): លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញក្នុពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី ចំនួន ៣.១៨៩នាក់ នៃសាកលវិទ្យាល័យ​ស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ នៅក្នុងពិធីនេះ លោស្រី បានផ្តល់នូវខ្លឹមសារអប់រំ​បន្ថែមដល់និស្សិតទាំងអស់ ចំនួន ៦ចំណុច រួមមាន ៖ ១-ត្រូវបន្តការសិក្សាពេញមួយជីវិត,២-ត្រូវចូលរួមដោះស្រាយ​បញ្ហាសង្គមប្រកបដោយការទទួលខុសត្រូវ, ៣-ត្រូវចូលរួមកសាងភាពថ្លៃថ្នូរបស់សង្គម, ៤-ត្រូវខិតខំចូលរួមបង្កើតស្នាដៃ​ថ្មីឱ្យសង្គមជាតិយើង, ៥-ត្រូវចូលរួមលុបបំបាត់ព័ត៌មានមិនពិត និង៦-ត្រូវចេះតបស្នងគុណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ម៉ែន សំអន បានលើកឡើងអំពីភាពជោគជ័យយ៉ាង នៃមហាសន្និបាត​វិសាមញ្ញតំណាង​ទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែកមរា ឆ្នាំ ២០២៣។ លោកស្រី បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍​ជាតិ និងប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវការអនុវត្តនយោបាយការបរទេសឯករាជ្យ និងគោលការណ៍នានា​នៃធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញនូវគោលនយោបាយដ៏ថ្មីស្រឡាងមួយទៀត ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ។

លោកស្រី ម៉ែន សំអន ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ សប្បុរសជន ចំនួន ១០លានរៀល និង ៦.០០០$ ប្រគល់ជូនដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ ដើម្បីចាត់ចែងក្នុងកម្មវិធី ។ ចំណែកឯ និស្សិតជ័យលាភី ៣.១៨៩អង្គ⁄នាក់ ក្នុង១អង្គ⁄នាក់ ទទួលបានថវិកា ២ម៉ឺនរៀល៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៧ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៥៥ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម