ព័ត៌មានជាតិ
កម្មវិធី មួយជំហាន គ្មានផ្លាស្ទិក បានធ្វើឡើងនៅខេត្តបាត់ដំបង ដើម្បីពញ្ញាក់ស្មារតីពលរដ្ឋឲ្យស្រលាញ់បរិស្ថាន
កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រុមការងារនៃកម្មវិធី មួយជំហាន គ្មានផ្លាស្ទិក បានចុះមកកាន់ខេត្តបាត់ដំបង ក្នុងគោលបំណងផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីបរិស្ថានល្អ នៅក្នុងខេត្ត ពិសេសគឺតាមតំបន់ដែលពួកគាត់រស់នៅ ព្រមទាំងបានចុះធ្វើចលនាជាក់ស្តែងនៅក្នុងក្រុងបាត់ដំបង និងនៅតាមទីប្រជុំជនមួយចំនួនផងដែរ។

ក្នុងកម្មវិធីនេះដែរ ក្រៅពីក្រុមការងារដែលចុះមកពីទីក្រុងភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ និងប្អូនៗសិស្សានុស្ស សរុបប្រមាណជាង ១.០០០ នាក់ ដែលបានចូលរួមក្នុងការប្រមូល និងរើសសម្រាម ពិសេសគឺកាកសំណល់ផ្លាស្ទិកតែម្តង។

នៅក្នុងកម្មវិធីដ៏សកម្មក្លៀវក្លានេះ គេសង្គេតឃើញថា ម្នាក់ៗមានទឹកមុខរីករាយ ព្រមទាំងបានចល័តទីទៅតាមបណ្តាចំណុចសំខាន់ៗ ដូចជានៅតាមទីផ្សារ និងស្ថានីយ៍រថភ្លើងជាដើម ៘ ដើម្បីបង្ហាញដល់មហាជនអោយយល់ច្បាស់ អំពីការថែទាំងបរិស្ថានអោយបានល្អគ្រប់ៗគ្នា និងលុបបំបាត់នូវកាកសំណល់ផ្លាស្ទិក ដែលអាចបំផ្លាញបរិស្ថាននៅក្នុងសង្គម ដូច្នេះត្រូវធ្វើយ៉ាងណាអោយសមទៅនឹងពាក្យមួយឃ្លាថា ( មួយជំហានន គ្មានផ្លាស្ទិក ) ។ ដោយកម្មវិធីនេះ ត្រូវបានបញ្ចប់នៅរសៀលថ្ងៃដដែល ដោយលទ្ធផលនៃការចុះអនុវត្ត សរុបគឺ ប្រមូលបានសម្រាមដែលជាកាកសំណល់ទូទៅ ប្រមាណ ៨២០ kg និងសម្រាមផ្លាស្ទិក ប្រមាណ ៣៥ kg ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?