ព័ត៌មានជាតិ
ស្វែងយល់អំពីតួនាទីរបស់ក្រុមប្រឹក្សារាជសម្បត្តិ
ក្រុមប្រឹក្សារាជសម្បត្តិ គឺជាស្ថាប័នកំពូលរបស់ជាតិក្នុងការជ្រើសរើសព្រះមហាក្សត្រ និងធានាដំណើរការជាប្រក្រតីភាពនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ចំពោះសមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមានចំនួន ៩អង្គ/នាក់ ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់ជាតិទាំងស្ថាប័នសភា រាជរដ្ឋាភិបាល និងសម្ដេចព្រះសង្ឃរាជ។

សមាសភាពក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ រួមមាន ១.ប្រធានព្រឹទ្ធសភា (ប្រធាន) ២.ប្រធានរដ្ឋសភា (អនុប្រធានទី១) ៣.នាយករដ្ឋមន្ត្រី (អនុប្រធានទី២) ៤.សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ (សមាជិក) ៥.សម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ (សមាជិក) ៦.អនុប្រធានទី១ ព្រឹទ្ធសភា (សមាជិក) ៧.អនុប្រធានទី១ រដ្ឋសភា (សមាជិក) ៨.អនុប្រធានទី២ ព្រឹទ្ធសភា (សមាជិក) និង៩.អនុប្រធានទី២ រដ្ឋសភា (សមាជិក)។

សម្រាប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សារាជសម្បត្តិ គឺត្រូវបានកោះអញ្ជើញដោយប្រធានក្រុមប្រឹក្សារាជសម្បត្តិ ខណៈសមាជិកយ៉ាងតិច ៣រូបអាចលើកសំណើសុំឲ្យកោះប្រជុំបាន។ កិច្ចប្រជុំក្រុមប្រឹក្សារាជសម្បត្តិចាត់ទុកជាបានការ លុះត្រាតែមានសមាជិកយ៉ាងតិច ៥រូបបានចូលរួមប្រជុំ។ ទន្ទឹមនេះ ការអនុម័តរបស់ក្រុមប្រឹក្សារាជសម្បត្តិ ត្រូវបានយកតាមមតិភាគច្រើនដាច់ខាត គឺ៥សំឡេងឡើងតាមរយៈការបោះឆ្នោតដោយសម្ងាត់។

ចំណែក ប្រធានក្រុមប្រឹក្សារាជសម្បត្តិ មានភារកិច្ចដឹកនាំអង្គប្រជុំក្រុមប្រឹក្សារាជសម្បត្តិ ទទួលសេចក្ដីសម្រេចនានាដែលក្រុមប្រឹក្សារាជសម្បត្តិបានអនុម័ត ហើយចាត់ចែង និងរ៉ាប់រងការអនុវត្តច្បាប់ទាំងឡាយដែលទាក់ទងនឹងការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ។ ដោយឡែក សមាជិកក្រុមប្រឹក្សារាជសម្បត្តិចាប់ពី ៣រូបឡើង អាចឧទ្ទេសនាមបេក្ខជនព្រះមហាក្សត្រថ្មីបានមួយអង្គ ខណៈសមាជិកក្រុមប្រឹក្សារាជសម្បត្តិមួយរូបៗ មានសិទ្ធិជ្រើសបានតែបេក្ខជនមួយអង្គប៉ុណ្ណោះ។
ក្សត្រាដែលត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ លុះត្រាជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មយ៉ាងតិច ៣០ព្រះវស្សា ហើយជាព្រះញាតិវង្សនៃព្រះមហាក្សត្រ អង្គឌួង ឬព្រះមហាក្សត្រ នរោត្តម ឬព្រះមហាក្សត្រ ស៊ីសុវត្ថិ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើប្រជារាស្ត្រ និងមាតុភូមិ។ មុនឡើងគ្រងរាជសម្បត្តិ ព្រះមហាក្សត្រថ្មីទ្រង់ថ្លែងសច្ចា ប្រណិធាននៅបន្ទាប់ពីថ្ងៃដែលក្រុមប្រឹក្សារាជសម្បត្តិចេញសេចក្ដីសម្រេចផ្លូវការ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា