ព័ត៌មានជាតិ
កម្ពុជា គ្រោងស្ថាបនាច្រាំងទន្លេ តាមបណ្តោយព្រំដែនវៀតណាម
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ លើការស្ថាបនាច្រាំងទន្លេដើម្បីការពារបង្គោលព្រំដែននៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-វៀតណាម នៅក្នុងទឹកដីខេត្តកណ្តាល ដំណាក់កាលទី២ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អាជ្ញាធរជាតិទន្លេសាប គណៈកម្មាធិការទន្លេមេគង្គ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ។ នេះបើតាមការផ្ដល់ព័ត៌មានពី នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ។

លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី៧ ដើម្បីជជែកពិភាក្សាលើវឌ្ឍនភាព នូវផែនការលើការសាងសង់សំណង់រឹង រក្សាស្ថេរភាពច្រាំងទន្លេរ នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-វៀតណាម នៅក្នុងទឹកដីខេត្តកណ្តាល ដំណាក់កាលទី២ ស្ថិតក្នុងភូមិ ព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ។

លោក ឡាំ ជា មានប្រសាសន៍បន្តថា កិច្ចប្រជុំនេះមានគោលបំណងធំៗចំនួន៣ គឺ ទី១. ពិនិត្យវឌ្ឍនភាពច្រាំងទន្លេដើម្បីការពារបង្គោលព្រំដែន ស្ថិតក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ, ទី២. ជជែកពិភាកក្សា ការត្រៀមលក្ខណៈនៅក្នុងការជួបជាមួយក្រុមការងារថ្នាក់ជាតិរបស់ភាគីវៀតណាម ជាមួយក្រុមការងារអន្តរក្រសួង និង ទី៣. ពិនិត្យលើបញ្ហាប្រឈម និងសំណូមពរ ពិសេសលើការងារបច្ចេកទេសលើការសាងសង់សំណង់ការពារច្រាំងទន្លេ។

គួរបញ្ជាក់ថា ការសាងសង់ទប់ច្រាំងទន្លេបាសាក់ នៅស្រុកកោះធំ ជាប់ព្រំដែនវៀតណាម មានប្រវែងប្រមាណជាង ១ ២០០ ម៉ែត្រ ដោយមាន ២ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់ច្រាំងការពារបណ្តោះអាសន្ន ប្រវែង ១៥០ ម៉ែត្រ ដោយប្រើវិធីសាស្រ្តបូមខ្សាច់ច្រកបាវ ជីអូ (Geo Bag) ទ្រាប់ការពារជើងក្រោមមាត់ ច្រាំងទន្លេ រហូតដល់ផ្នែកខាងលើ ដើម្បីការពារក្នុងការបញ្ជៀស និងកាត់បន្ថយចរន្តទឹកផ្នែកខាងក្រោមបាតទន្លេ មកបុកស៊ីតាមមាត់ច្រាំងទន្លេ។ ដំណាក់កាលទីពីរ មានប្រវែង ១ ១៤០ម៉ែត្រ៕



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?