ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ហាមសមត្ថកិច្ចទារប្រាក់បន្ថែម ករណីពលរដ្ឋទៅយកយានយន្ដជួបគ្រោះថ្នាក់
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់សមត្ថកិច្ច មិនត្រូវទារប្រាក់បន្ថែម នៅពេលប្រជាពលរដ្ឋទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ដែលបានជួបគ្រោះថ្នាក់ចររាចរណ៍ ឬហេតុការណ៍ផ្សេងៗ ត្រឡប់មកវិញនោះទេ។ នេះបើតាមការផ្ដល់ព័ត៌មានពី នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវបំផុត។

សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា៖ “សមត្ថកិច្ចផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ សូមអំពាវនាវ និងចូលរួម ដើម្បីដោះស្រាយបញ្ហានានាឱ្យបានត្រឹមត្រូវ។ ខ្ញុំ ចង់និយាយថា សមត្ថកិច្ច តុលាការ ឬក៏សមត្ថកិច្ចនគរបាល យកទៅកន្លែងប៉ុស្ដិ៍ហើយ នៅពេលដោះចប់ហើយ (ពលរដ្ឋដោះស្រាយចប់) ទារយកឡាន ទារយកម៉ូតូមិនបាន ត្រូវបង់លុយថែម អាហ្នឹងសូមឱ្យប្រយ័ត្ន កុំធ្វើបែបនេះ”។

សម្ដេចក្រឡាហោម ស ខេង សង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹប្រែងទទួលខុសត្រូវពីគ្រប់ក្រសួង-ស្ថាប័ន មានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងអាចសម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរិមាក្នុងឆ្នាំ២០២៣ ក៏ដូចជាការរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លួវគោក ឱ្យកាន់តែប្រសើរឡើងជាលំដាប់៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង