ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាលកំពុងរកគំរូទូកឱ្យម្ចាស់អាជីវកម្មរត់ទូកដចម្លងជ្រើសរើស
អាជ្ញាធរខេត្តកណ្ដាលកំពុងសិក្សាស្វែងរកគំរូទូកដ ដើម្បីឱ្យម្ចាស់អាជីវកកម្មចម្លងទូកដជ្រើសរើស ខណៈរដ្ឋបាលខេត្តតម្រូវឱ្យម្ចាស់អាជីវកម្មកំពង់ចម្លងដែលកំពុងប្រើប្រាស់ទូកឱប ត្រូវតែការផ្លាស់ប្ដូរមកប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទេសទូកចម្លង។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាលប្រាប់កម្ពុជា នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣នេះថា៖ «យើងកំពុងតែរៀបចំចាត់ចែង ប្រឹងប្រែងរកគំរូ នាវាណាមួយ ឱ្យពួកគាត់ជ្រើសរើស មានតម្លៃសមរម្យ ដើម្បីបង្ហាញគាត់ចឹងយើងកំពុងតែជ្រើសរើស»។
ប្រធានមន្ទីរសាធារណការ រូបនេះបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងរៀបចំកិច្ចការងារបណ្ដុះបណ្ដាល ប៉ុន្តែវាមិនអាចដោះស្រាយបានភ្លាមៗទេ គឺត្រូវសិក្សាស្រាវជ្រាវ អាចទទួលយកបានទាំងអស់គ្នា និងធានាសុវត្ថិភាពទៅថ្ងៃអនាគត។

កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកណ្ដាលបានប្រកាស តម្រូវឱ្យម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប ត្រូវប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទេស។
ត្រូវមានប្រជាការពារម្នាក់ប្រចាំការតាមកំពង់ចម្លង ដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ។ ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឱ្យយល់ដឹងនៅពេលធ្វើដំណើរ។ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូក លើទូកត្រូវមានអាវពោង ពោងសុវត្ថិភាព ភ្លើងបំភ្លឺ ខ្សែពួរជាដើម៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ