Connect with us

ព័ត៌មានជាតិ

កម្ពុជា រកចំណូលបានជាង ១២ពាន់លានដុល្លារ​ពីការនាំចេញសម្លៀកបំពាក់ស្បែកជើង និងសម្ភារៈធ្វើដំណើរ

បានផុស

នៅ

កម្ពុជា រកចំណូលបានពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ បានប្រមាណជាង ១២ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ កើនឡើង ១៥ភាគរយ បើធៀបនឹងឆ្នាំ ២០២១។ នេះបើតាមរបាយការណ៍បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ការនំាចេញ​សម្លៀកបំពាក់ មានទឹកប្រាក់ជាង ៩ ​ពាន់លានដុល្លារអាមេរិក ​កើឡើង ១៣ ​ភាគរយ, ស្បែកជើង ​មានចំនួន ១,៧ ពាន់លានដុល្លារអាមេរិក​ កើនឡើង ២៥ ភាគរយ និង​ការនាំចេញ​សម្ភារៈធ្វើដំណើរ មានទំហំទឹកប្រាក់ជាង ​១,៧ ​លានដុល្លារ ដោយ​បាន​កើនឡើងប្រមាណ ​១៩ ភាគរយ​ បើប្រៀបធៀប និងឆ្នំា២០២១។

បើតាមក្រសួង​ពាណិជ្ជកម្ម ការនាំចេញទំនិញសំខាន់ៗ​របស់កម្ពុជា ​នៅក្នុងឆ្នាំ ២០២២ មាន​ទំហំទឹកប្រាក់​សរុបប្រមាណជាង ២២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦ ភាគរយ បើធៀបទៅឆ្នាំ ២០២១។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា វិស័ឧស្សាហកម្មបម្រើការនាំចេញ មានដូចជា វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ រក្សាបានកំណើនរឹងមាំ ដោយសារនិន្នាការល្អប្រសើរនៃតម្រូវការខាងក្រៅ។ ការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ បានកើនឡើង​ក្នុងអត្រា ១៤,៥ភាគរយ និង ២៤,៧ភាគរយ រៀងគ្នា ដែលទ្រទ្រង់ឱ្យវិស័យនេះ សម្រេចបាននូវកំណើន​ក្នុងរង្វង់ ១០,៨ភាគរយ និង ១២,២ភាគរយ រៀងគ្នា ក្នុងឆ្នាំ ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម