Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរខេត្តក្រចេះ​ដាក់ឆ្មាំទន្លេ ៤៤ នាក់​ ការពារជីវិតសត្វផ្សោត

បានផុស

នៅ

អាជ្ញាធរខេត្តក្រចេះ​បានចេញចំណាត់ការដាក់ឆ្មាំចំនួន ៤៤ នាក់ និងទីតាំងប៉ុស្ដិ៍ចំនួន ១១ កន្លែង តាមដង​ទន្លេមេគង្គនៅតំបន់អភិរក្សសត្វផ្សោត ដើម្បីការពារជីវិតផ្សោតកុំឱ្យងាប់ផុតពូជ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះបានឱ្យដឹងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ នេះថា រដ្ឋបាលខេត្តក្រចេះបានកោះ​ហៅអ្នកពាក់ព័ន្ធមកប្រជុំ​ដោយបានដាក់ចេញនូវវិធាន​ការ​ និងរៀបចំផែនការយុទ្ធសាស្ត្រ គ្រប់គ្រង និងអភិវឌ្ឍ នៅតំបន់​អភិរក្ស​សត្វ​ផ្សោត និង​ត្រីមេពូជ។ ក្រោយពេលប្រជុំរដ្ឋបាលខេត្តបានចេញសេចក្ដីសម្រេចមួយក្នុងការ រួមចំ​ណែក​ ការពារ​សត្វ​ផ្សោត​កុំឱ្យងាប់តទៅទៀត​។

​លោក ទ្រី សុភក្ដិថ្លែងថា៖ «ការងាប់ផ្សោតមួយក្បាល​បើយើងគិតមិនដល់ទេ ដូចជាត្រីងាប់មួយក្បាលជារឿងធម្មតា ប៉ុន្តែនៅខេត្តក្រចេះ​ ប្រសិនជាអត់ផ្សោត គឺគេមិនសូវស្គាល់ទេខេត្តនេះទេ»។

នៅលើពិភពលោក សត្វផ្សោតទឹកសាប មានតែនៅប្រទេសកម្ពុជា គឺនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ នៅខេត្តក្រចេះ នៅសល់ផ្សោតប្រមាណ ៥០ ក្បាល ខណៈផ្សោតបានងាប់ចំនួន ២៧ ក្បាលនារយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ ផ្សោតនៅសល់សរុបទាំងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចំនួន ៨៩ ក្បាល។

នៅឆ្នាំ២០២២នេះ មានសត្វផ្សោតស្លាប់បានកើនឡើងរហូតដល់ទៅ ១១ ក្បាល។ ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់​នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិន​បើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម