Connect with us

ព័ត៌មានជាតិ

ប្រជានេសាទលក្ខណៈគ្រួសារ​ខេត្ត​បាត់ដំបង នៅតែខ្វះខាតត្រីធ្វើប្រហុកផ្អក

បានផុស

នៅ

ប្រជានេសាទក្នុងសហគមន៍ធ្វើប្រហុកផ្អកក្នុង​ខេត្ត​បាត់ដំបង​នៅ​តែ​បន្ត​ត្អូញត្អែរ​ ខណៈឆ្នាំនេះក៏មិនខុសប៉ុន្មានឆ្នាំមុននៅតែ​មានការខ្វះខាតសម្រាប់​ផលត្រីផ្គង់ផ្គង់​ក្នុងគ្រួសារ​និង​លក់​ដូរ​ដោះស្រាយជីវភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីកន្លងទៅ​អាជ្ញាធរខេត្តចាត់វិធានការបង្ក្រាបការ​នេសាទ​ខុស​ច្បាប់ជាបន្តបន្ទាប់ តែបទល្មើសនៅតែកើត​ឡើង​ដោយពលរដ្ឋ​លើក​ជា​សំនួរថា តើមកពីកត្តាអ្វី?

ពាក់ព័ន្ធករណីខាងលើនេះ លោក ពុំ ចិន មេឃុំកោះជីវាំង បានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមករានេះថា ឆ្នាំនេះផល​នេសាទ​បានប្រសើរជាងឆ្នាំមុនបន្តិចប៉ុណ្ណោះ គឺរកបានខ្លះនៅមានទឹកច្រើនដល់ពេលទឹកស្រកគឺរកមិនបាននោះទេ។

លោកបានលើកឡើងប្រហាក់ប្រហែលប្រជាសហគមន៍ដែរថា ផល​ត្រី​នៅ​តែ​មិន​សូវ​សំបូរ​ដោយសារ​បទល្មើសនេសាទ​នៅតែកើតមាន បើទោះបីមានសកម្មភាពបង្ក្រាបខ្លះ ក៏ឈ្មួញខិលខូចនៅតែបន្តសកម្មភាពដដែល។

ការលើកឡើងពីលោកមេឃុំរូបនេះ ក៏មិនខុសពីការលើកឡើងរបស់លោក តុន ណៃ ប្រធានសហគមន៍អេកូទេសចរណ៍​បឹងទន្លេសាប​នោះទេ ដោយលោកមើលឃើញថា ផលត្រី​សម្រាប់​ធ្វើ​ប្រហុកផ្អកឆ្នាំនេះមានការខ្វះខាតដូច​ឆ្នាំកន្លងទៅ​ដែរ ខណះបទល្មើសនៅតែកើតមានឡើងមិនឈប់ឈរ ដែលធ្វើឲ្យប៉ះពាល់ដល់កំណើនមច្ចាជាតិយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញ លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជល់ផលខេត្តបានឲ្យកម្ពុជាថ្មីបញ្ជាក់ថា ក្រោយ​ពីមានការបង្ក្រាបជាបន្តបន្ទាប់ចំនួនត្រីបានកើនឡើងប្រមាណ ១៥ភាគរយក្នុងឆ្នាំ២០២២។

លោកបន្តថា កត្តាដែលធ្វើឲ្យចំនួនត្រីកើនឡើងគឺលោកបានសម្គាល់លើ៣ចំណុចគឺទី១-ទប់ស្កាត់បទល្មើសតាមរយះការដកហូតដីព្រៃអភិរក្សពីប្រជាកសិករដែលបានកាប់ដុតទន្ទ្រានកន្លងទៅ។ ទី២-ទប់ស្កាត់បទល្មើសដោយចុះបង្ក្រាបជាបន្តបន្ទាប់លើគោលដៅសំខាន់ៗ និងទី៣-គឺកត្តាទឹកធំដែលបង្កឲ្យត្រីមានកំណើន ហើយរដូវដែលប្រជានេសាទប្រមូលផលត្រីធ្វើប្រហុកផ្អកគឺមានតែ២ខែប៉ុណ្ណោះគឺក្នុងខែ១១និងខែ១២រហូតដល់ខែ១នេះត្រីបានស្បើយហើយរកមិនសូវបានទេ។

លោកបន្តថា ការពង្រឹងបទល្មើសនេសាទនៅតែជាប្រធានបទក្តៅនៅឡើយ។ ខាងមន្ត្រីជំនាញពាក់ព័ន្ធនៅតែបន្តចុះបង្ក្រាប​​ខណះដែលក្រសួងនៅតែរឹតបន្តឹង ដោយ​ខាងក្រសួងបានអញ្ជើញអាជ្ញាធរខេត្តនិងមន្ត្រីនៃមន្ទីរជំនាញនៅជាប់បឹងទន្លេសាបទាំងអស់ជួបប្រជុំដាក់ផែនការពង្រឹងបន្ថែមទៀតលើបទល្មើសពាក់ព័ន្ធផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម