Connect with us

ព័ត៌មានជាតិ

លោក លី ធុជ ​ណែនាំ​​មន្ត្រី​អាជ្ញាធរ​មីន ប្រកាន់ខ្ជាប់​គុណធម៌​១១ចំណុច ដើម្បី​លើកកម្ពស់​ស្ថាប័ន​អាជ្ញាធរ​មីន

បានផុស

នៅ

​ក្នុង​ឱកាស​អញ្ជើញ​បិទ​សិក្ខាសាលា ស្តីពី Organizational and Personal Branding in Digital Age លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គុណធម៌​ចំនួន ១១ ចំណុច ដើម្បី​ចូលរួម​លើកកម្ពស់​ជូន​ដល់​ស្ថាប័ន​អាជ្ញាធរ​មីន និង​ឈានទៅ​សម្រេច​គោលដៅ​តាម​ការគ្រោងទុក រួមមាន ១. សុជីវធម៌ ចេះ​គួរសម រាបសា មាន​របៀបរបប ២. ភាព​សុភាពរាបសារ ៣. ភាពក្លាហាន ៤. ការចេះ​អភ័យទោស ការ​អន់អោន ៥. សុចរិត​ភាព សេចក្តី​សុចរិត ៦. យល់​ព្រមព្រៀង​ចិត្ត​គ្នា ការយោគយល់ ៧. ភាពស្មោះត្រង់ ៨. ការប្តេជ្ញាចិត្ត ៩. មាន​វិន័យ ១០. ការអត់ធ្មត់ និង​១១. ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​រសៀល ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ អាជ្ញាធរ​មីន បានរៀបចំ​សិក្ខាសាលា ស្តីពី Organizational and Personal Branding in Digital Age ក្រោម​ការសម្របសម្រួល​ពី​វាគ្មិន​មកពី​ក្រុមហ៊ុន FWD និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន។

លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា យើងទាំងអស់គ្នា​ដែលជា​អ្នកបម្រើ​ការងារ​ក្នុង​សកម្មភាព​មីន​មនុស្សធម៌ គឺជា​អ្នកចូលរួម​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​សម្រាប់​សកម្មភាព​មីន​នៅ​កម្ពុជា ក្រោម​ម្លប់​សន្តិភាព ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥​។ ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ យើង​ត្រូវ​ធ្វើជា​ម្ចាស់​ខ្លួនឯង​ប្រចាំថ្ងៃ ដោយ​ត្រូវ​ចេះ​ការប្រើ​ដើមទុន​គំនិត​ប្រាជ្ញា មាន​សេរីភាព​ពី​ការរំខាន ការអនុវត្ត​ជំនាញ​ផ្ទាល់ខ្លួន និង​ការតាមដាន​ប្រសិទ្ធភាព​ការងារ​ប្រចាំថ្ងៃ ជាមួយនឹង​ជំនាញ និង​ចំណេះដឹង​ផ្ទាល់ខ្លួន​។

លោក​បន្ត​ទៀត​ថា ប្រសិនបើ​យើង​ខ្វះ​ជំនឿ​លើ​សមត្ថភាព​របស់ខ្លួន​ក្នុងការ​សម្រេច​មហិច្ឆតា​នេះ នោះ​យើង​នឹង​មិន​អាច​សម្រេច​តាម​គោលដៅ​កំណត់​ឡើយ​។ ដើម្បី​បង្កើន​នូវ​ទំនុក​ចិត្ត និង​បង្កើត​នូវ​អនាគត​កាន់តែ​ប្រសើរឡើង យើង​ត្រូវ​បន្ត​រក​ឲ្យ​ឃើញ​នូវ​ចំណុច​ខ្វះខាត​របស់ខ្លួន និង​ត្រូវធ្វើ​ការកែលម្អ​ជាប្រចាំ ព្រមទាំង​បន្ត​ជំរុញ​សកម្មភាព​ការងារ​នេះ​ឲ្យ​កាន់តែ​សកម្ម និង​កាន់តែ​ខ្លាំងក្លា​ជាង​មុន ដោយ​គិតពី​ប្រយោជន៍​រួម​របស់​ស្ថាប័ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៥ នាទីutes មុន

បទអត្ថាធិប្បាយ៖ ជ័យជម្នះ ៧ មករា ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា និងវៀតណាម

សេចក្ដីជូនដំណឹង៥ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា

ព័ត៌មានជាតិ១០ នាទីutes មុន

អាជ្ញាធរសម្រេចផ្អាកការសាងសង់សំណង់នានារបស់លោក​ ធាន​ វុទ្ធី​ ព្រោះគ្មានបច្ចេកទេស 

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសេីរថ្លៃថ្លានៃចំណងអាពាហ៍ពិពាហ៍ខួប ១៩ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

អាមេរិក ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះព្រឹលដ៏កាចសាហាវ 

ចរាចរណ៍២៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៥ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានជាតិ២៣ ម៉ោង មុន

គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់

Sokha Hotels

ព័ត៌មានពេញនិយម