ព័ត៌មានជាតិ
បុណ្យទន្លេនៅកំពង់ធំរៀបចំឡើងក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត”
បុណ្យទន្លេលើកទី ៧ នៅខេត្តកំពង់ធំប្រារព្ធឡើងក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ដែលផ្ដោតសំខាន់លើការអប់រំពីទេសចរណ៍ វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងកីឡា។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបុណ្យទន្លេលើកទី ៧ ដែលគ្រោងធ្វើឡើងនៅខេត្តកំពង់ធំ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ពិធីបុណ្យទន្លេលើកទី៧ ដែលនឹងធ្វើនៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០២៣ នៅបរិវេណសួនស្ទឹងសែន ខេត្តកំពង់ធំ គឺផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយពីវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន កីឡា និងការរស់នៅរបស់ប្រជាជននៅតាមដងស្ទឹងសែនក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមផងដែរ។

ពិធីបុណ្យទន្លេលើកទី ៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត ក្រោមកិច្ចសហការរៀបចំរបស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំដែលមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត នានាតាមដងស្ទឹង និងដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុង ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។
ទន្ទឹមនោះ ក៏ចង់ឲ្យឃើញពីវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធម្មជាតិ នៃការរស់នៅរបស់ប្រជាជន និងអប់រំដល់ប្រតិបត្តិការទេសចរណ៍ ភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សឲ្យយល់ដឹងពីសារសំខាន់នៃខេត្ត និងជីវភាពរបស់ពលរដ្ឋដែលរស់នៅតាមបណ្តោយ មាត់ស្ទឹង និងទន្លេ ដែលកាលពីបុណ្យប្រជាពលរដ្ឋទាំងអស់ភាគច្រើនរស់នៅ និងប្រើប្រាស់ទឹកស្ទឹង ឬទន្លេ ជាចំបង។

ឯកឧត្តមបន្តថា ពិធីបុណ្យទន្លេឆ្នាំនេះនឹងផ្តល់ជូនសកម្មភាពសំខាន់ៗចំនួន៣ ដូចខាងក្រោម៖
១. សម្ដែងទស្សនីយ៍ភាពសិល្បៈ របាំជនជាតិភាគតិចកួយ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្ល។ ២. មហោស្រពម្ហូបអាហារខ្មែរនិងអន្តរជាតិ ស្រា និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ ផលិតផលកសិទេសចរណ៍ ផលិតផលក្នុងស្រុក។
៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការនីជាតិ និងអន្តរជាតិ លើសកម្មភាពកីឡារត់ប្រណាំង កីឡាបាល់ទាត់លើឆ្នេរខ្សាច់ស្ទឹងសែន កីឡាបាល់ទាត់លើតុ ពិសេសកីឡាប្រដាល់គុនខ្មែរផងដែរ៕
អត្ថបទ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់