ព័ត៌មានជាតិ
កម្ពុជា តែងតាំងឯកអគ្គរាជទូតថ្មី១០រូប ក្នុងនោះ ២រូបចេញពីរដ្ឋលេខាធិការក្រសួងការបរទេស
ដើម្បីបន្តរឹតចំណងការទូតប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធិជាមួយបណ្ដាប្រទេសជាមិត្ត នានានៅលើពិភពលោក នៅឆ្នាំ២០២៣នេះ កម្ពុជា បានសម្រេចបញ្ជូនឯកអគ្គរាជទូតថ្មីចំនួន១០រូប ដើម្បីទៅបំពេញភារកិច្ចនៅតាមបណ្តាប្រទេសនានា បន្ទាប់ពីឯកអគ្គរាជទូតចាស់បានចប់អាណត្តិបេសកកម្មការទូត។

ឯកអគ្គរាជទូតកម្ពុជាដែលទើបទទួលបានការតែងតាំងថ្មីទាំង១០រូប ហើយត្រៀមចេញដំណើរទៅបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសគោលដៅ រួមមាន៖
១/ លោក កុយ គួង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា ជំនួសលោក អ៊ុង ស៊ាន ដែលទើបចប់អាណត្តិបេសកកម្ម។ មុនទទួលភារកិច្ចជាឯកអគ្គរាជទូតនេះ លោក កុយ គួង មានតំណែងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ។

២/ លោក ស្មាន ម៉ាណាន ដែលមានតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែត ជំនួសលោក ហ៊ុន ហាន។ កាលពីអំឡុងឆ្នាំ២០១៥ លោក ស្មាន ម៉ាណាន ក៏ធ្លាប់ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគុយវ៉ែតម្ដងរួចមកហើយ។

៣/ លោក ហ៊ុន សារឿន តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ជំនួសលោក អ៊ូក សោភ័ណ្ឌ ដែលត្រូវបានទទួលតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស។

៤/ លោក ជឺនបូរាណ ច័ន្ទបុរី តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្រ្តាលី និងនូវែលហ្សេទ្បង់ ជំនួសលោក ចាន់ រតនា ដែលទទួលការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស។

៥/ លោក ជា ធីរៈ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគុយបា ជំនួសលោកស្រី បាន បូរ៉ុម ដែលចប់អាណត្តិការទូត។

៦/ លោក ពេជ្រឃុន បញ្ញា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ី ជំនួសលោក អ៊ាត សីលា ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស។

៧/ លោក អ៊ិន តារា តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីស ជំនួសលោក អាន សុខខឿន ដែលត្រូវទទួលតំណែងជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស។

៨/ លោក ជុំ អង្គវិចិត្រ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា ជំនួសលោក ឈូក ប៊ុណ្ណា ដែលត្រូវទទួលតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា។

៩/ លោក លឹម ហុកសេង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ជំនួសលោក ហុក សុភា។

១០/ លោក អ៊ុក ចាន់ដារ៉ា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ជំនួសលោក ចឺយ វិចិត្ត ដែលត្រូវតែងតាំងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ