Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាបជាប់លេខ៤ ក្នុងចំណោម​គោលដៅទេសចរណ៍​ពិភពលោក ២៥ប្រទេស

បានផុស

នៅ

ខេត្តសៀមរាប ត្រូវបានបោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ​៤​​ ក្នុងកម្មវិធី Trending Destinations World Trip​Advisor​ ក្នុងចំណោមគោលដៅ​ទេសចរណ៍​នៅលើពិភពលោក ២៥ ប្រទេស ដែលមានសកម្មភាពទេសចរណ៍ ជាង ២០០០ សកម្មភាព (ជាចំនួន ដែលច្រើនជាងចំណាត់ថ្នាក់លេខ១-៣)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមវេបសាយ Ttripadvisor បានឱ្យដឹងថា គោលដៅទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ គឺ ប្រទេសគុយបា ដែលមានគោលដៅទេសចរណ៍ ៣ កន្លែង (Old Havana; Plaza Mayor & Valle de Vinales) ជាមួយសកម្មភាព​ទេសចរណ៍ ១៤៩៩ ។ ឯចំណាត់ថ្នាក់លេខ២ គឺ ទីក្រុងហយអាន (Hoi An) ប្រទេសវៀតណាម។
ទីក្រុងនេះនៅលើឆ្នេរសមុទ្រវៀតណាម ភាគកណ្តាល ដែលនៅតែរក្សាបាននូវរូបភាពដ៏ល្អ នៃកំពង់ផែពាណិជ្ជកម្មអាស៊ី អាគ្នេយ៍ដ៏សំខាន់ នាសតវត្សទី១៥-១៩ ហើយបើតាមទិន្នន័យបង្ហាញថា មានសកម្មភាពទេសចរណ៍ ១៦៨៣ ។

ចំពោះចំណាត់លេខ៣ គឺ កោះមូរីទូស (Mauritius) នៅអាហ្រ្វិក ដែលមាន ១០២១ សកម្មភាព ក៏ព្រោះតែជាកន្លែង ដ៏មានសក្តានុពលខ្លាំងជាងគេបំផុតរបស់ទ្វីបអាហ្រ្វិក និងថែមទាំងជាកំពង់ផែ និងទីផ្សារដ៏មមាញឹក ហើយល្អបំផុត សម្រាប់អ្នកដែលស្វែងរកការនេសាទ សមុទ្រទឹកជ្រៅ។

ចំណាត់ថ្នាក់លេខ៤ គឺ ខេត្តសៀមរាម ជាទឹកដីបវរនៃប្រទេសកម្ពុជា ជាទីឋានដែលសម្បូរដោយសំណង់មហិមារ នៃប្រាសាទថ្មរាប់មិនអស់ ក្រៅពីនោះ នៅមានភូមិលិចទឹកនៃបឹងទន្លេសាប រួមទាំងសកម្មភាពផ្សេងៗ ដែលទិន្នន័យ បង្ហាញថា មានសកម្មភាពទេសចរណ៍រហូតដល់ ២៤៤០ សកម្មភាព ពោលគឺលើសគោលដៅទាំង៣ ចំណាត់ថ្នាក់ ខាងលើទៅទៀត។

ក្រៅពីនោះ ឈៀងមៃ ប្រទេសថៃ(Chiang Mai) ជាប់ចំណាត់ថ្នាក់លេខ៥ មានសកម្មភាពទេសចរណ៍ ១៧៥១។ កោះ Cayman នៃ​ Grand Cayman (ចំណាត់លេខ៦); Fes សាកលវិទ្យាល័យចំណាស់បំផុត ទឹកដីប្រទេសម៉ារ៉ុក (ចំណាត់ថ្នាក់លេខ៧); បាគូ ប្រទេសអាស៊ែបៃហ្សង់ (ចំណាត់ថ្នាក់លេខ៨); Kathmandu ប្រទេសនេប៉ាល់ (ចំណាត់ថ្នាក់លេខ៩); Krakow ប្រទេសប៉ូឡូញ (ចំណាត់ថ្នាក់លេខ១០) និងតំបន់ខ្លះ នៃប្រទេសមួយចំនួនទៀត។

គួរបញ្ជាក់ថា ប្រទេសវៀតណាម និងប្រទេសម៉ារ៉ុក មានតំបន់ទេសចរណ៍ ២កន្លែង ដែលទទួលបានចំណាត់ថ្នាក់ ដោយវៀតណាមទទួលបានចំណាត់ថ្នាក់លេខ២ (ទីក្រុងហយអាន) និងលេខ១១ (ទីក្រុងហូជមិញ)។ ឯប្រទេសម៉ារ៉ុក ទទួលបានចំណាត់ថ្នាក់លេខ៧ (Fes ) និងលេខ២១ (Agadir) ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៩ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៩ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម