Connect with us

ព័ត៌មានជាតិ

អង្គការសហប្រជាជាតិ នឹងរៀបចំវេទិកាជាមួយរដ្ឋាភិបាលកម្ពុជា កំណត់យកវិស័យអាទិភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

បានផុស

នៅ

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នឹង​រៀបចំ​វេទិកា​ពិភាក្សា​ប្រចាំ​ឆ្នាំ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ខែ​មីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បី​កំណត់​យក​វិស័យ​អាទិភាព​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ណែនាំ​ខ្លួន​ជាមួយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារ​ជាតិ នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៣ លោក ចូ​សែ​ហ្វ សូ​យ័រ អ្នក​សម្របសម្រួល​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UN) បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ ដែល​កំពុង​កើតមាន​នា​ពេល​បច្ចុប្បន្ន និង​បាន​បង្ហាញ​ការ​តាំង​ចិត្ត​បន្ត​រួមចំណែក​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​បាន​កាន់តែ​ល្អ​ថែមទៀត។

លោក​បាន​លើក​ឡើង​ពី​កិច្ច​សហការ​ល្អ​រវាង ធនាគារ​ជាតិ នៃ​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នា​ពេល​កន្លងមក ក្នុង​នោះ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ដូចជា UNCDF បាន​ជួយ​ពង្រឹង​ការងារ​ទាក់ទង​នឹង​ការ​ធ្វើ​អង្កេត​ពី​បរិយាបន្ន​ហិរញ្ញវត្ថុ UNDP ជួយ​រួមចំណែក​សិក្សា​ពី​មូលបត្រ​រដ្ឋ សហការ​រៀបចំ​សន្និសីទ​ម៉ាក្រូ​សេដ្ឋកិច្ច ព្រមទាំង​ជួយ​សិក្សា​ស្រាវជ្រាវ​ពី​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ជាដើម។ ចំណែក​ឯ UNESCAP បាន​ជួយ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដល់​ប្រជាជន​កម្ពុជា ជា​ពិសេស​សម្រាប់​ស្ត្រី និង​ជួយ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ។

ក្នុង​ជំនួប​នោះ​ដែរ លោក ជា ចាន់តូ បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​វត្តមាន​ជា​លើក​ទី​ពីរ​របស់​លោក ចូ​សែ​ហ្វ សូ​យ័រ នៅ​កម្ពុជា បន្ទាប់ពី​លោក​បាន​បំពេញ​តួនាទី​ជា​នាយក​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា ពី​ឆ្នាំ ២០០៧ ដល់ ២០១០ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រួម​ចំណែក​យ៉ាងសកម្ម​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​នា​ពេល​កន្លងមក។

លោក ជា ចាន់តូ ក៏បាន​ស្នើ​ដល់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ឲ្យ​ជួយ​ការងារ​អាទិភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បន្ត​ទៀត ជាពិសេស​ការ​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការសិក្សា​ស្រាវជ្រាវ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

នយោបាយ១៨ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម